UEFA សុំទោសអ្នកគាំទ្រ Liverpool និង Real Madrid

សហព័ន្ធបាល់ទាត់អឺរ៉ុប UEFA បានធ្វើការសុំទោសទៅអ្នកគាំទ្រក្រុម Liverpool និង Real Madrid ចំពោះការរៀបចំមិនបានល្អ នាជំនួបផ្ដាច់ព្រ័ត្រ UEFA Champions League នៅបារាំង។

ក្រោយពីមានបញ្ហាច្រើនកើតឡើង ទាំងអ្នកគាំទ្រទិញសំបុត្រហើយមិនបានចូលមើល និងបញ្ហារៀបចំមិនបានល្អផងនោះ ពេលនេះ UEFA សម្រេចចិត្តធ្វើលិខិតសុំទោសអ្នកគាំទ្រតែម្ដង។ ក្នុងលិខិតបានបញ្ជាក់ថាមានអ្នកគាំទ្រជាច្រើនបានបន្លំចូលមើលការប្រកួតនេះ ហើយមានទាំងសំបុត្រក្លែងក្លាយថែមទៀត។ កត្ដានេះហើយ ទើបបានជាធ្វើឱ្យមានបញ្ហានៅកន្លែងអ្នកគាំទ្រ ហើយមានអ្នកគាំទ្រដែលទិញសំបុត្រហើយមិនបានមើលជាច្រើននាក់ទៀត។

បន្ថែមពីលើនេះទៀត UEFA ក៏បានបញ្ជាក់ថានឹងបន្ដសើបអង្កេតរកអ្នកនៅពីក្រោយការចាញ់ចែកចាយសំបុត្រក្លែងក្លាយ និងពិន័យទៅលើសន្ដិសុខដែលបាញ់ស្ពាយដាក់អ្នកគាំទ្រផងដែរ។ ពួកគេរំពឹងថារឿងបែបនេះនឹងមិនអាចកើតមានឡើងបានទៀតទេក្នុងវិស័យបាល់ទាត់៕ប្រភព៖ DailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT