គ្រូ Chelsea ​៖ Hazard ​នឹង​ល្អ​ខ្លាំង​ជាង​នេះ ដែល​គ្រប់​គ្នា​មិន​ដឹក​ស្មាន​ដល់

Eden Hazard ​កំពុង​ក្លាយ​ជា​កីឡាករ​សំខាន់​បំផុត​ក្នុង​ក្រុម Chelsea ​នា​រដូវ​កាល​នេះ ​ក៏​ដូចជា​រដូវកាល​មុន​ៗ​ផង​ដែរ។ ខ្សែ​បម្រើ​រូប​នេះ ​កំពុង​ឈាន​ដល់​ចំណុច​កំពូល​មួយ​របស់​ខ្លួន ​ក្រោម​ការ​ដឹក​នាំ​របស់​អ្នក​ចាត់ការ​ថ្មី។លោក Maurizio Sarri ​អ្នក​ចាត់ការ​ក្រុម Chelsea ​កំពុង​មាន​ក្ដី​បារម្ភ​ចំពោះ​ការ​លេង​បាន​យ៉ាង​ល្អ​នេះ។ ត្បិត​អី​មាន​ក្លឹប​ជា​ច្រើន​កំពុង​ចង់​បាន​រូប​គេ ​ស្រប​ពេល​សាមី​ខ្លួន​ចង់​ចាកចេញ​ទៅ​លេង​នៅ Real Madrid ថែម​ទៀត​នោះ។

អ្នក​ចាត់ការ​រូប​នេះ ​បញ្ជាក់​ថា​កីឡាករ​បែលហ្សិក ​នៅ​មាន​សមត្ថភាព​លើស​បច្ចុប្បន្ន​នេះ​ទៀត​នៅ​ពេល​ខាង​មុខ។ ​វា​នឹង​ធ្វើ​ឱ្យ​រូបគេ ក្លាយ​ជា​កីឡាករ​កំពូល​ម្នាក់​នៅ​លើ​លោក។

ជាមួយ​នឹង​ការ​និយាយ​ដូច្នេះ លោក​ក៏​ចង់​ឃើញ​កីឡាករ​រូបនេះ​បន្ដ​ជួយ​ក្រុម Chelsea ​ទៀត​ដែរ។ ដោយ​រំពឹង​ថា​នឹង​មាន​ការ​បន្ដ​កុងត្រា​ឆាប់​ៗ​នេះ លើ​កុងត្រា​បច្ចុប្បន្ន​ដែល​នឹង​អស់​ត្រឹម​ឆ្នាំ​២០២០​ខាង​មុខ​នេះ​ហើយ៕ប្រភព៖ DailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT