ប្រធានក្រុមខ្ទីងភ្លើង៖ “យោគយល់គ្នាឲ្យបានខ្ពស់លើទីលាន ព្រោះមិនប្រាកដថា នៅក្រៅទីលាន យើងនឹងមិនជួបរាប់អានគ្នាទេ”

តាម​រយៈ​ការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​កម្សាន្ត​ឈាន​មុខ​គេ​នៅ​កម្ពុជា 2MBET ថ្មីៗ​នេះ តំណាង​ក្រុម​ការងារ CTS Sports បាន​ចុះ​ទៅ​ផ្តល់​ជូន​ឈុត​សំលៀក​បំពាក់ ឧបត្ថម្ភ​ដល់​ក្រុម​បាល់ទាត់​ ខ្ទីងភ្លើង។ នេះ​ជា​ការ​ផ្តល់​ជូន​ឥត​គិត​ថ្លៃ សម្រាប់​ក្រុម​បាល់ទាត់​ឈុត​តូច​ក្រៅ​អាជីព ជា​ពិសេស​ផ្តល់​អាទិភាព​ដល់​ក្រុម​ដែល​មាន​ការ​ខ្វះខាត​ពិត​ប្រាកដ នៅ​ទូទាំង​បណ្តា​រាជធានី/ខេត្ត។

ខ្ទីងភ្លើង ជាក្រុមដែលបង្កើតឡើងបានជាងមួយឆ្នាំហើយ ដោយមានសមាជិកសរុបចំនួនជាង ២០ នាក់។ ក្រុម​មាន​មូលដ្ឋាន​ស្ថិតក្នងទីក្រុងភ្នំពេញ គ្រប់គ្រង​ដោយ​ប្រធាន លោក អឿង ខៃស៊ីង  បានលើកឡើងយ៉ាងដូច្នោះថា៖

“ខ្ញុំចង់ឃើញបងប្អូនងាកមកចូលរួមលេងកីឡា ហើយមិនថាតែការប្រកួតមិត្តភាពពានតូចតាចក្តី ក៏ចង់ឃើញបងប្អូនយើងមានការយោគយល់ និងអធ្យាស្រ័យគ្នាខ្ពស់ ព្រោះថា ការជួបគ្នានៅលើទីលាន​ មិនមែនមានន័យថា យើងនឹងមិនរាប់អានគ្នានៅក្រៅទីលាននោះទេ ដូច្នេះហើយបាល់ទាត់ក៏អាចចូលរួមបង្កើតមិត្តភាពថ្មីផងដែរ ក្រៅតែពីការលេងសប្បាយៗ និងការជួយឲ្យមានសុខភាពល្អ”។

ប្រធានក្រុមខាងលើ ក៏បានផ្ញើសារទៅក្រុមហ៊ុនឧបត្ថម្ភ 2MBET បែបនេះ៖

“ខ្ញុំអរគុណដល់ក្រុមហ៊ុន 2MBET ដែលបាន Sponsor អាវដ៏ស្រស់ស្អាតដល់ក្រុមខ្ញុំ ជួនពេលដែលពួកយើងក៏កំពុងមានការខ្វះខាត ចុងក្រោយជូនពរឲ្យក្រុមហ៊ុនកាន់តែមានការរីកចម្រើនដើម្បីបន្ថែមលទ្ធភាពក្នុងការផ្តល់ជូនឈុត ទៅកាន់ក្រុមជាច្រើនផ្សេងទៀតនៅទូទទាំងប្រទេស”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT