CTS Sports ចុះប្រគល់ឈុតកីឡាដល់ក្រុម BLUE THUNDER

តាម​រយៈ​ការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​កម្សាន្ត​ឈាន​មុខ​គេ​នៅ​កម្ពុជា 2MBET ថ្មីៗ​នេះ តំណាង​ក្រុម​ការងារ CTS Sports បាន​ចុះ​ទៅ​ផ្តល់​ជូន​ឈុត​សំលៀក​បំពាក់ ឧបត្ថម្ភ​ដល់​ក្រុម​បាល់ទាត់​ BLUE THUNDER។ នេះ​ជា​ការ​ផ្តល់​ជូន​ឥត​គិត​ថ្លៃ សម្រាប់​ក្រុម​បាល់ទាត់​ឈុត​តូច​ក្រៅ​អាជីព ជា​ពិសេស​ផ្តល់​អាទិភាព​ដល់​ក្រុម​ដែល​មាន​ការ​ខ្វះខាត​ពិត​ប្រាកដ នៅ​ទូទាំង​បណ្តា​រាជធានី/ខេត្ត។

BLUE THUNDER ជាក្រុមដែលបង្កើតឡើងអស់រយៈពេលជិត ៧ ឆ្នាំហើយ ដោយក្រុម​មាន​មូលដ្ឋាន​ស្ថិតក្នងទីក្រុងភ្នំពេញ គ្រប់គ្រង​ដោយ​ប្រធាន លោក ស៊ាង សំណាង បានលើកឡើងយ៉ាងដូច្នោះថា៖

“កីឡាបាល់ទាត់ គឺជាប្រភេទកីឡាមួយ ដែលជួយឲ្យយើងមានកាយសម្បទារឹងមាំ ហើយក៏វាអាចឲ្យយើងចេះមានការយោគយល់ ស្រលាញ់រាប់អាន និងបង្កើតមិត្តភាពរវាងគ្នា ទៀតសោតកីឡាបាល់ទាត់ ក៏ជាចំណែកជួយឲ្យប្រទេសយើងមានការអភិវឌ្ឍផងដែរ”។

ប្រធានក្រុមខាងលើ ក៏បានផ្ញើសារទៅក្រុមហ៊ុនឧបត្ថម្ភ 2MBET បែបនេះ៖

“ខ្ញុំសូមអរគុណដល់ក្រុមហ៊ុន 2MBET ដែលបានចែកជូនឈុតកីឡាមកដល់ក្រុមបាល់ទាត់យើងខ្ញុំ រួចក៏សូមជូនពរឲ្យក្រុមហ៊ុនកាន់តែមានការរីកចម្រើនទៅមុខបន្ថែមទៀត”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT