លោក Khaldoon Al Mubarak អ្នកគ្រប់គ្រងក្រុម Manchester City បានបញ្ជាក់ថាក្រុមរបស់លោកព្យាយាមទិញ Lionel Messi ច្រើនដងមកហើយ ដោយក្នុងធ្លាប់ឱ្យតម្លៃខ្លួនច្រើនជាងនៅ Barcelona ៣ដងឯណោះ។ត្បិតតែយ៉ាងនេះមែន ប៉ុន្តែចុងក្រោយមិនបានសម្រេចឡើយ ព្រោះក្រុមអ្នកមានបុណ្យបានព្យាយាមរារាំងដំណើរការនោះគ្រប់បែបយ៉ាងទាំងអស់ ដើម្បីរក្សាកីឡាករលេខ១០ម្នាក់នេះ។ ដោយការព្យាយាមទិញរបស់ Man City ធ្វើឡើងតាំងពីឆ្នាំ២០១៦ គ្រាដែលលោក Pep ចូលកាន់តំណែងនៅក្លឹប Man City ។
លោក Khaldoon បាននិយាយប្រាប់កាសែតអេស្ប៉ាញថា៖ “យើងបានឱ្យលោក Pep ទៅនិយាយជាមួយ Messi ហើយយើងផ្ដល់ប្រាក់ឈ្នួលឱ្យគាត់គុណនឹង៣។
ប៉ុន្តែចុងក្រោយ យើងមិនអាចយកគាត់បាន គាត់មិនទាន់ចង់ចាកចេញ ហើយ Barcelona ក៏ព្យាយាមគ្រប់យ៉ាងដើម្បីរក្សាគាត់ទុកដែរ”៕ប្រភព៖ DailyMail