CTS Sports ចុះទៅខាងអ្នកលឿង ប្រគល់ឈុតកីឡាដល់ក្រុម Bayern Eagle Steel

តាម​រយៈ​ការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​កម្សាន្ត​ឈាន​មុខ​គេ​នៅ​កម្ពុជា 2MBET ថ្មីៗ​នេះ តំណាង​ក្រុម​ការងារ CTS Sports បាន​ចុះ​ទៅ​ផ្តល់​ជូន​ឈុត​សំលៀក​បំពាក់ ឧបត្ថម្ភ​ដល់​ក្រុម​បាល់ទាត់​ Bayern Eagle Steel។ នេះ​ជា​ការ​ផ្តល់​ជូន​ឥត​គិត​ថ្លៃ សម្រាប់​ក្រុម​បាល់ទាត់​ឈុត​តូច​ក្រៅ​អាជីព ជា​ពិសេស​ផ្តល់​អាទិភាព​ដល់​ក្រុម​ដែល​មាន​ការ​ខ្វះខាត​ពិត​ប្រាកដ នៅ​ទូទាំង​បណ្តា​រាជធានី/ខេត្ត។

Bayern Eagle Steel ជាក្រុមដែលបង្កើតឡើងតាំងតែពីឆ្នាំ ២០១២ ពោលមានអាយុកាលជិត ១០ ឆ្នាំហើយ តែសមាជិកឈរជើងនៅពេលបច្ចុប្បន្នមានប្រហែលជាង ២០ នាក់។ ក្រុម​មាន​មូលដ្ឋាន​ស្ថិតក្នុងទឹកដីអ្នកលឿង នៃខេត្តព្រៃវែង គ្រប់គ្រង​ដោយ​ប្រធាន លោក ស៊ុន វិសាល បានលើកឡើងយ៉ាងដូច្នោះថា៖

“ពួកយើងត្រឹមជាក្រុមមួយ ដែលលេងដើម្បីមិត្តភាព​ និងលេងបាល់ប្តូរយកសុខភាពល្អ ហើយពេលទៅមុខចង់ឃើញយុវជនទាំងអស់ ងាកមកចូលរួមលេងកីឡា ក៏ដូចជាជៀសឆ្ងាយពីការសេពគ្រឿងស្រវឹង និងគ្រឿងញៀនដែលជាអំពើមសង្គមស្អប់ខ្ពើម”។

ប្រធានក្រុមខាងលើ ក៏បានផ្ញើសារទៅក្រុមហ៊ុនឧបត្ថម្ភ 2MBET បែបនេះ៖

“អរគុណដល់ក្រុមហ៊ុន 2MBET និងក្រុមការងារ CTS Sports ដែលចុះមកប្រគល់ជូនឈុតកីឡាដល់ពួកយើង យើងសូមជូនពរឲ្យក្រុមហ៊ុន មានអតិថិជនគាំទ្រកាន់តែច្រើនឡើងបន្ថែមទៀត”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT