ក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់បានបរាជ័យក្រោមថ្វីជើងម្ចាស់ផ្ទះហុល្លង់ក្នុងលទ្ធផល ៣-០ ក្នុងការប្រកួតសន្សំពិន្ទុពានរង្វាន់ UEFA Nation League ។
អធិរាជពណ៌ទឹកក្រូចពិតជាធ្វើបានយ៉ាងល្អក្នុងដីខ្លួនឯង ដោយស៊ុតចូលអាល្លឺម៉ង់ដល់ទៅ៣គ្រាប់ឯ ណោះ។ ដោយ៣គ្រាប់នោះធ្វើបានសម្រេចពីសំណាក់កីឡាករ van Dijk នាទី៣០ Depay នាទី៨៦ និង១គ្រាប់ចុងក្រោយធ្វើបានដោយ Wijnaldum នាទី៩០+៣។ ដោយនេះជាប្រវត្តិសាស្ត្រសម្រាប់ក្រុមហុល្លង់ហើយ ព្រោះថារយៈពេល៤១ប្រកួតមកនេះ ពួកគេមិនដែលបានយកឈ្នះក្រុមអ្នកជិតខាងមួយនេះបានច្រើនដល់ទៅ៣គ្រាប់នេះឡើយ។
ស្របពេលដែលក្រុមអាល្លឺម៉ង់វិញ ប្រឈមជាមួយការធ្លាក់ពីពានរង្វាន់ UEFA Nation League ព្រោះលេង២ប្រកួតកន្លងមក មានត្រឹមតែ១ពិន្ទុប៉ុណ្ណោះ។ អាល្លឺម៉ង់ស្ថិតនៅពូលជាមួយក្រុមខ្លាំង២ទៀត គឺបារាំង និងហុល្លង់នេះឯង។
ដោយបារាំងឈរលេខ១មាន៤ពិន្ទុ ហុល្លង់លេខ២មាន៣ពិន្ទុ និងអាល្លឺម៉ង់ឈរលេខ៣មាន១ពិន្ទុ៕ ប្រភព៖ DailyMail