ស្ថាប័ន​កីឡា​កាស WWE ​ហៅ Khabib ​ចូល​រួម​ជាមួយ​ពួកគេ

ស្ថាប័ន​ល្បី​ល្បាញ WWE ​បាន​ទាក់ទង​ទៅ​អ្នក​លេង​ក្នុង​ទ្រុង Khabib Nurmagomedov ​ឱ្យ​ចួល​រួម​ជាមួយ​ពួកគេ ​ប្រសិន​បើ​កីឡាករ​រុស្ស៊ី​រូប​នេះ​សម្រេច​ចេញ​ពី UFC ។

Khabib ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន​ថា​ខាង WWE ​បាន​មក​សួរ​នាំ​គេ ​ដើម្បី​ឱ្យ​ចូល​ទៅ​វាយ​ក្នុង​សង្វៀន​កីឡា​កាស​វិញ។ ដោយ​ក្នុង​នោះ ​រូប​គេ​ក៏​បង្ហាញ​ចំណាប់​អារម្មណ៍ ​ចង់​ចូល​រួម ​ហើយ​ហៅ​ Brock Lesnar ​មក​ប្រកួត​គ្នា​ផង​ដែរ។ យ៉ាងណាមិញ ​គេ​មិន​ទាន់​ប្រាកដ​ថា​វា​ជា​រឿង​ពិត​ឬ​យ៉ាង​ណា​ឡើយ ​ដោយ​ត្រូវ​រង់ចាំ​ការ​សម្រេច​ចិត្ត​របស់​ខាង UFC ​នៅ​ថ្ងៃ​ទី​២៤​ខាង​មុខ​នេះ​សិន  ថា​ពិន័យ​ក្រុម​ការងារ​របស់​ខ្លួន​ប៉ុន្មាន។

សូម​បញ្ជាក់​ថា Khabib ​បាន​យក​ឈ្នះ Conor ​ត្រឹម​ទឹក​៤ នៃ​ការ​ប្រកួត UFC 229 ​។ ក្នុង​នោះ ក្រោយ​ចប់​ការ​ប្រកួត ក៏​មាន​ការ​វាយ​តប់​គ្នា​ផង​ដែរ ​ទើប​បណ្ដាល​ខាង UFC ​ពិចារណា​ក្នុង​ការ​ពិន័យ​កីឡាករ​ទាំង​សង​ខាង ចំពោះ​រឿង​មិន​គួរ​ឱ្យ​កើត​មាន​មួយ​នេះ។ Khabib ​រង់ចាំ​មើល​ការ​ពិន័យ​របស់ UFC ​ហើយ​ប្រសិន​បើ​រូបគេ​គិត​ថា​មិន​សមរម្យ​នោះ នឹង​សម្រេច​ចិត្ត​ឈប់​វាយ​នៅ​សង្វៀន​នេះ​តែ​ម្ដង៕ប្រភព៖ dailymail

  • ស្ថាប័ន​កីឡា​កាស WWE ​ហៅ Khabib ​ចូល​រួម​ជាមួយ​ពួកគេ