ខ្សែការពារ Marcelo បានប្រកាសពីការចាកចេញរបស់ខ្លួនពីក្រុម Real Madrid ហើយ ក្រោយពីបានលើកពានរង្វាន់ UEFA Champions League កាលពីយប់មិញនេះ។
សម្រាប់រដូវកាលចុងក្រោយរបស់គេនៅ Real Madrid ខ្សែការពារស្លាបរូបនេះមិនសូវបានឱកាសលេងនោះទេ។ ដោយសារតែវត្តមានកីឡាករចំណូលថ្មី បានស៊ីតំណែងរបស់គេបានទៅហើយ។ តែដោយសារតែនៅស្រលាញ់ក្លឹប Real Madrid ទើបបានជាកីឡាករប្រេស៊ីលសម្រេចចិត្តបន្ដនៅរហូតដល់អស់កុងត្រាតែម្ដង។ នៅរដូវកាលនេះជារដូវកាលចុងក្រោយរបស់គេ ហើយក្លឹបក៏មិនបានបន្ដកុងត្រាថ្មីឱ្យដែរ។ ដូច្នេះទើបបានជាក្រោយក្រុម Real Madrid លើកពានរង្វាន់ UEFA Champions League ហើយ កីឡាករ Marcelo ក៏ប្រកាសប្រាប់អ្នកគាំទ្រថារូបគេនឹងចាកចេញតែម្ដង។
Marcelo អាចចាត់ទុកថាជា Legend របស់ក្លឹបហើយ ក្រោយពីជួយក្លឹបជាច្រើនឆ្នាំមកនេះ ហើយរូបគេក៏បានជាប់កំណត់ត្រាជាអ្នកឈ្នះ Champions League បានដល់ទៅ៥ដងផងដែរ៕ ប្រភព៖ GOAL
Marcelo has confirmed he will leave Real Madrid 👋 pic.twitter.com/aoF2LEfLzN
— GOAL (@goal) May 29, 2022