Big Boss FT ដាក់គោលដៅវិវត្តខ្លួនទៅជាក្រុមពាក់កណ្តាលអាជីព ទទួលបានការឧបត្ថម្ភឈុតពី CTS Sports

តាម​រយៈ​ការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​កម្សាន្ត​ឈាន​មុខ​គេ​នៅ​កម្ពុជា 2MBET ថ្មីៗ​នេះ តំណាង​ក្រុម​ការងារ CTS Sports បាន​ចុះ​ទៅ​ផ្តល់​ជូន​ឈុត​សំលៀក​បំពាក់ ឧបត្ថម្ភ​ដល់​ក្រុម​បាល់ទាត់​ Big Boss FT។ នេះ​ជា​ការ​ផ្តល់​ជូន​ឥត​គិត​ថ្លៃ សម្រាប់​ក្រុម​បាល់ទាត់​ឈុត​តូច​ក្រៅ​អាជីព ជា​ពិសេស​ផ្តល់​អាទិភាព​ដល់​ក្រុម​ដែល​មាន​ការ​ខ្វះខាត​ពិត​ប្រាកដ នៅ​ទូទាំង​បណ្តា​រាជធានី/ខេត្ត។

Big Boss FT ជាក្រុមដែលបង្កើតឡើងតាំងតែពីឆ្នាំ ២០១៥ ពោលមានអាយុកាល ៧ ឆ្នាំហើយ ដោយគ្រាផ្តួចផ្តើមដំបូង មានសមាជិកតែ ១០ នាក់ប៉ុណ្ណោះ លុះមកទល់បច្ចុប្បន្នមានដល់ទៅ ៤០ នាក់។ ក្រុម​មាន​មូលដ្ឋាន​ស្ថិតក្នុងទីក្រុងភ្នំពេញ គ្រប់គ្រង​ដោយ​ប្រធាន លោក លាង ប្រាថ្នា បានលើកឡើងយ៉ាងដូច្នោះថា៖

“ដោយវិស័យកីឡាក្នុងប្រទេសកម្ពុជាកំពុងតែរីកចម្រើន ជាពិសេសកីឡាករបាល់ទាត់ទទួលបាននូវប្រជាប្រិយភាពខ្លាំង ដូច្នេះសូមអោយកុមារា កុមារី ជាពិសេសយុវជនដែលស្រលាញ់កីឡាបាល់ទាត់ គួរចូលរួមប្រឹងប្រែងហ្វឹកហាត់ដើម្បីជាធនធានសម្រាប់ប្រទេសកម្ពុជាយើងទៅថ្ងៃអនាគត”។

“Big Boss FT ជាក្រុមបាល់ទាត់លេងដើម្បីសុខភាព តែក៏ប្រមូលផ្តុំកីឡាករចាស់ៗដែលមានប្រវត្តិធ្លាប់លេងនៅកម្រិតអាជីព បូកផ្សំជាមួយយុវជនមួយចំនួន ហើយមកទល់ពេលនេះថ្នាក់ដឹកនាំក្រុមកំពុងតែដាក់គោលដៅប្រមែលប្រមូលយុវជនមានសមត្ថភាពបន្ថែមទៀតដើម្បីអភិវឌ្ឍន៍ក្រុមទៅជាក្រុមពាក់កណ្តាលអាជីពនាពេលខាងមុខ”។

ប្រធានក្រុមខាងលើ ក៏បានផ្ញើសារទៅក្រុមហ៊ុនឧបត្ថម្ភ 2MBET បែបនេះ៖

“ក្រុមបាល់ទាត់ Big Boss សូមថ្លែងអំណរគុណយ៉ាងខ្លាំងដល់ក្រុមហ៊ុន 2MBET ដែលបានឧបត្ថមឈុតថ្មីសំរាប់ក្រុម យើងខ្ញុំសូមជូនពរឲ្យក្រុមហ៊ុនមានអតិថិជនកាន់តែច្រេីន និងកាន់តែរីកចំរេីនបន្តទៅមុខជារៀងរហូត”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT