Robertson អ្នករៀបចំការប្រកួត UCL ឆ្នាំនេះ ពិតជាគួរឱ្យខ្មាស់គេណាស់

ខ្សែការពារ Andy Robertson បានហៅអ្នករៀបចំការប្រកួត UEFA Champions League វគ្គផ្ដាច់ព្រ័ត្រនេះ ថាជាការរៀបចំអន់និងគួរឱ្យខ្មាស់គេខ្លាំងណាស់។

សម្រាប់ការប្រកួតនៅយប់មិញនេះ UEFA បានពន្យាពេលការប្រកួតដល់កន្លះម៉ោង ក្រោមហេតុផលសន្ដិសុខ ដោយសារតែអ្នកគាំទ្រនៅក្រៅកីឡដ្ឋានច្រើន ហើយខ្លះដែលមានសំបុត្ររកផ្លូវចូលមិនឃើញ។ ការពន្យាពេលយូរបែបនេះហើយ បានធ្វើឱ្យកីឡាករត្រូវចេញមកកម្ដៅសាច់ដុំដល់ទៅ២ដងឯណោះ មុនពេលការប្រកួតផ្លូវការមកដល់។

ដោយសារតែបញ្ហាបែបនេះហើយ Robertson ខ្សែការពារក្រុម Liverpool បាននិយាយថា៖ “មិត្តខ្ញុំម្នាក់ បាននិយាយថាគាត់មិនអាចរកផ្លូវចូលមើលបានទេ ទោះមានសំបុត្រហើយក្ដី។ វាពិតជាខ្មាស់គេណាស់សម្រាប់រឿងនេះ។ រឿងពិតពីអ្នកគាំទ្រ ពួកគេបានព្យាយាមចូលទស្សនាការប្រកួត ដោយចាំដល់តង់ទី២ទើបអាចចូលមើលបាន។ វាមិនមែនជារឿងល្អទេ នៅពេលឃើញប៉ូលិសចាញ់ឧស្ម័នបង្ហូរទឹកភ្នែកដាក់អ្នកគាំទ្រមុនការប្រកួតបែបនេះ”៕ប្រភព៖ BBC

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT