Usian Bolt កីឡាកររត់ប្រណាំងលឿនជាងគេលើលោក បានបញ្ចប់អាជីពរត់ប្រណាំងរបស់ខ្លួន ហើយមកផ្ដើមជាថ្មីក្នុងវិស័យបាល់ទាត់វិញម្ដង។
Bolt បានចាប់អាជីពជាមួយក្រុម Central Coast Mariners នៅប្រទេសអូស្ត្រាលី ហើយយប់មិញនេះរូបគេក៏បានបង្ហាញខ្លួនឱ្យក្រុមផងដែរ។ ក្នុងនោះ បុរសវ័យ៣២ឆ្នាំរកបានដល់ទៅ២គ្រាប់ឯ ណោះ ក្នុងការលេងមិត្តភាពទល់ក្រុម Macarthur South West ។ ២គ្រាប់នេះ គឺជួយឱ្យ Central Coast Mariners ឈ្នះក្នុងលទ្ធផលដល់ទៅ ៤-០ ឯណោះ។
ក្រោយចប់ការប្រកួត កីឡាករខាងលើបាននិយាយដែរថា៖ “ការលេងដំបូងរបស់ខ្ញុំ ហើយរកបាន២គ្រាប់ គឺវាពិតជាមានអារម្មណ៍ល្អមែន។ ខ្ញុំសប្បាយចិត្តដែលបានមកទីនេះ ហើយចាប់អាជីពជាកីឡាករបាល់ទាត់។ នេះជាអ្វីដែលខ្ញុំ ចង់បង្ហាញពិភពលោកថា ខ្ញុំអាចធ្វើវាបាន”៕ប្រភព៖ BBC