Klopp ប្រាប់អ្នកគាំទ្រឱ្យកក់សណ្ឋាគារឱ្យហើយ ផ្ដាច់ព្រ័ត្រ UCL ឆ្នាំក្រោយ

លោក Jurgen Klopp អ្នកចាត់ការក្រុមហង្សក្រហម Liverpool មានទំនុកចិត្តថាក្រុមនឹងឡើងដល់វគ្គផ្ដាច់ព្រ័ត្រ UEFA Champions League ម្ដងទៀតនៅរដូវកាលក្រោយ ដូច្នេះអ្នកគាំទ្រកក់សំបុត្រឱ្យហើយទៅ។

ក្រុម Liverpool បានចាញ់ក្រុម Real Madrid ម្ដងទៀតហើយនៅយប់មិញនេះ ដោយចាញ់ក្នុងលទ្ធផល ១-០ ។ ជាមួយលទ្ធផលនេះដែរ លោក Klopp បានប្រាប់ទៅអ្នកគាំទ្រដែលសម្រុកមកមើលនៅយប់មិញថា កុំទាន់ខកចិត្តអី។ ក្រុម Liverpool នឹងមិនបោះបង់នោះទេ ក្រុម Liverpool នឹងត្រលប់មកវិញម្ដងទៀតនៅវគ្គផ្ដាច់ព្រ័ត្រនារដូវកាលក្រោយនេះ។ អ្នកគាំទ្រអាចកក់សំបុត្រនិងសណ្ឋាគារឱ្យហើយបាន។

អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់បាននិយាយថា៖ “ខ្ញុំមានអារម្មណ៍ខ្លាំងនិងជឿជាក់ថាយើងនឹងត្រលប់មកម្ដងទៀត។ កីឡាករយើងកំពុងប្រកួតប្រជែង យើងនឹងធ្វើបានល្អនៅរដូវកាលក្រោយ។ តើផ្ដាច់ព្រ័ត្រឆ្នាំក្រោយលេងនៅទីណា? Istanbul ? សូមកក់សណ្ឋាគារឱ្យហើយ”៕ប្រភព៖ BBC

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT