FIFA ​ពិន័យ​ក្រុម​រុស្ស៊ី រឿង​រើសអើង​ពូជសាសន៍ ​មុន​ការ​ប្រកួត World Cup ​មក​ដល់

សហព័ន្ធ​កីឡា​បាល់ទាត់​អន្តរជាតិ FIFA ​បាន​ពិន័យ​ក្រុម​បាល់ទាត់​រុស្ស៊ី ២២ ០០០​ផោន ​បន្ទាប់​ពី​រក​ឃើញ​ថា​ក្រុម​អ្នក​គាំទ្រ​​រុស្ស៊ី​បង្ហាញ​កាយ​វិការ​រើសអើង​ពូជសាសន៍​ក្នុង​ការ​ប្រកួត​មិត្តភាព​ជាមួយ​ក្រុម​បារាំង។

ក្នុង​ការ​ប្រកួត​នោះ ​បារាំង​បាន​យក​ឈ្នះ​លើ​ក្រុម​រុស្ស៊ី ៣-០ ​នៅ​កីឡដ្ឋាន  Krestovsky Stadium ។ ​ក្រោយ​ពី​ចប់​ការ​ប្រកួត Paul Pogba, Ousmane Dembele និង ​N’Golo Kante ​បាន​និយាយ​ថា​ពួកគេ​ត្រូវ​បាន​អ្នក​គាំទ្រ​រុស្ស៊ី ​ប្រើ​ពាក្យ​សម្ដី​មិន​សមរម្យ​ដាក់។ ​ក្រោយ​ពី​នោះ​មក FIFA ​បាន​ធ្វើ​ការ​សើប​អង្កេត​ចំពោះ​រឿង​នេះ ​ហើយ​ក៏​រក​ឃើញ​ថា​វា​ពិត​ជា​បាន​កើត​ឡើង​មែន។ ក្រោយ​មក FIFA ​បាន​សម្រេច​ពិន័យ​ចំពោះ​ក្រុម​រុស្ស៊ី​ជា​ទឹក​ប្រាក់ ២២ ០០០​ផោន។

ក្រោយ​ពី​ការ​ពិន័យ​នេះ​ដែរ ​លោក Stanislav Cherchesov ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​រុស្ស៊ី​បាន​និយាយ​ដែរ​ថា ​អ្នក​គាំទ្រ​សូម​កុំ​ធ្វើ​រឿង​មិន​ល្អ​ដូច្នេះ។ ​សូម​កុំ​ប្រើ​ពាក្យ​សម្ដី​រើសអើង​ពូជសាសន៍ ។ ​អ្នក​ទាំង​អស់​គ្នា​ត្រូវ​រួបរួម​គ្នា ដើម្បី​លេង​នៅ​ព្រឹត្តិការណ៍ World Cup 2018 ​ក្នុង​នាម​ខ្លួន​ជា​ម្ចាស់​ផ្ទះ៕

ប្រភព៖ BBC

  • FIFA ​ពិន័យ​ក្រុម​រុស្ស៊ី រឿង​រើសអើង​ពូជសាសន៍ ​មុន​ការ​ប្រកួត World Cup ​មក​ដល់