CTS Sports ចុះទៅខេត្តកំពង់ស្ពឺ ឧបត្ថម្ភឈុតកីឡាដល់ក្រុម Love Sport

តាម​រយៈ​ការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​កម្សាន្ត​ឈាន​មុខ​គេ​នៅ​កម្ពុជា 2MBET ថ្មីៗ​នេះ តំណាង​ក្រុម​ការងារ CTS Sports បាន​ចុះ​ទៅ​ផ្តល់​ជូន​ឈុត​សំលៀក​បំពាក់ ឧបត្ថម្ភ​ដល់​ក្រុម​បាល់ទាត់​ Love Sport។ នេះ​ជា​ការ​ផ្តល់​ជូន​ឥត​គិត​ថ្លៃ សម្រាប់​ក្រុម​បាល់ទាត់​ឈុត​តូច​ក្រៅ​អាជីព ជា​ពិសេស​ផ្តល់​អាទិភាព​ដល់​ក្រុម​ដែល​មាន​ការ​ខ្វះខាត​ពិត​ប្រាកដ នៅ​ទូទាំង​បណ្តា​រាជធានី/ខេត្ត។

Love Sport ជាក្រុមដែលបង្កើតឡើងបានជាង ៤ ឆ្នាំហើយ ដោយគិតទល់សព្វថ្ងៃមានសមាជិកសរុប ៤២ នាក់។ ក្រុម​មាន​មូលដ្ឋាន​ស្ថិតនៅឯទឹកដិខេត្តកំពង់ស្ពឺ គ្រប់គ្រង​ដោយ​ប្រធាន លោក មិញ ដារិទ្ធ បានលើកឡើងយ៉ាងដូច្នោះថា៖

“ចង់អោយយុវជនជំនាន់ក្រោយចេះផ្តោតទៅលើការសិក្សា និងឆ្លៀតពេលលេងកីឡា ហើយជៀសវាងការចាយពេលច្រើនហួសប្រមាណទៅលើកម្មវិធីបណ្តាញសង្គមនានា ដោយវិស័យកីឡា មិនថាបាល់ទាត់ឫកីឡាអ្វីផ្សេងទេ គឺសុទ្ធសឹងបានចូលរួមចំណែកជួយឲ្យយេីងមានភាពសាមគ្គីភាព ការរួបរួមគ្នា មិត្តភាពនិងភាពស្និតស្នាលជាមួយសមាជិកដទៃទៀតដោយមិនប្រកាន់អាយុ ឬវណ្ណៈឡេីយ”។

ប្រធានក្រុមខាងលើ ក៏បានផ្ញើសារទៅក្រុមហ៊ុនឧបត្ថម្ភ 2MBET បែបនេះ៖

“ខ្ញុំសូមថ្លែងអំណរគុណដល់ក្រុមហ៊ុន 2MBET ដែលបានឧបត្តម្ភឈុតកីឡាដល់ក្រុមយេីងខ្ញុំ និងបានបង្កើតកម្មវិធី ជាចំណែកបណ្តុះស្មារតីឲ្យយុវជនងាកមកស្រលាញ់កីឡា ហេីយក៏ជូនពរក្រុមការងារទាំងអស់ ឲ្យមានសុខភាពល្អ និងរីកចំរេីនទៅមុខរហូត”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT