ក្រុម​អាយុ​កាល​ចំណាស់ “ឥន្រ្ទី​ដែក” ទទួល​បាន​ឈុត​ឧបត្ថម្ភ​ពី CTS Sports

តាម​រយៈ​ការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​កម្សាន្ត​ឈាន​មុខ​គេ​នៅ​កម្ពុជា 2MBET ថ្មីៗ​នេះ តំណាង​ក្រុម​ការងារ CTS Sports បាន​ចុះ​ទៅ​ផ្តល់​ជូន​ឈុត​សំលៀក​បំពាក់ ឧបត្ថម្ភ​ដល់​ក្រុម​បាល់ទាត់​ ឥន្រ្ទី​ដែក។ នេះ​ជា​ការ​ផ្តល់​ជូន​ឥត​គិត​ថ្លៃ សម្រាប់​ក្រុម​បាល់ទាត់​ឈុត​តូច​ក្រៅ​អាជីព ជា​ពិសេស​ផ្តល់​អាទិភាព​ដល់​ក្រុម​ដែល​មាន​ការ​ខ្វះខាត​ពិត​ប្រាកដ នៅ​ទូទាំង​បណ្តា​រាជធានី/ខេត្ត។

ឥន្រ្ទី​ដែក ជាក្រុមដែលបង្កើតឡើងតាំងតែពីឆ្នាំ ២០១០ តែរាប់នៅពេលបច្ចុប្បន្នមានសមាជិកសរុបប្រហែល ៣០ នាក់។ ក្រុម​មាន​មូលដ្ឋាន​ស្ថិតក្នុងទីក្រុងភ្នំពេញ គ្រប់គ្រង​ដោយ​ប្រធាន លោក ផារី បានលើកឡើងយ៉ាងដូច្នោះថា៖

“យុវជនទាំងអស់ គួរងាកមកលេងកីឡាឲ្យបានច្រេីន ទៅតាមចំណង់ចំណូលចិត្ត កីឡាមិនត្រឹមតែជាការកម្សាន្ត និងជួយអោយមានសុខភាពល្អប៉ុណ្ណោះទេ ទៀតសោតថែមទាំងអាចឲ្យយុវជនជៀសឆ្ងាយផុតពីទង្វេីអបាយមុខ នានា ជាពិសេសការសេពគ្រឿងញៀន”។

ប្រធានក្រុមខាងលើ ក៏បានផ្ញើសារទៅក្រុមហ៊ុនឧបត្ថម្ភ 2MBET បែបនេះ៖

“តំណាងអោយក្រុមបាល់ទាត់ ឥន្ទ្រីដែក សូមថ្លែង អំណរគុណដល់ក្រុមហ៊ុន 2MBET និងក្រុមការងារ CTS Sport ទាំងអស់ដែលបាន ឧបត្ថម្ភ ឯកសណ្ឋានកីឡាយ៉ាងស្រស់ស្អាតមកដល់ក្រុមបាលទាត់យើងខ្ញុំ សូមជូនពរអោយក្រុមហ៊ុន 2MBET មានអ្នកគាំទ្រកាន់តែច្រើនឡើងៗ”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT