Salah ​ស៊ុត​បាល់​ពី​ជ្រុង បញ្ចូល​ទី​យ៉ាង​ស្អាត ប៉ុន្តែ​ធ្វើ​ឱ្យ Liverpool ​បារម្ភ​វិញ

ខ្សែ​ប្រយុទ្ធ​ Mohamed Salah ​ស៊ុត​បាល់​ពី​ជ្រុង​ចូល​យ៉ាង​ស្អាត ឱ្យ​ក្រុម​អេហ្សីប​យក​ឈ្នះ​លើ​ក្រុម Swanziland ៤-១ ​ក្នុង​ពាន​រង្វាន់ Africa Cup of Nation។​

យ៉ាងណាមិញ ក្រោយ​ពី​ស៊ុត​បាន​១​គ្រាប់​ដ៏​អស្ចារ្យ​នេះ​ហើយ ​ពេល​នេះ Salah ​កំពុង​មាន​បញ្ហា​របួស​សាច់​ដុំ ​ដែល​ធ្វើ​ឱ្យ​ក្រុម Liverpool ​ឯ​ណោះ​មាន​ក្ដី​ព្រួយ​បារម្ភ​ជា​ខ្លាំង។ គេ​មិន​ទាន់​ដឹង​ច្បាស់​ថា​របួស​នោះ​ធ្ងន់ធ្ងរ​ឬ​អត់​នោះ​ទេ ប៉ុន្តែ​សាមី​ខ្លួន​បង្ហើប​ថា​គ្រាន់​តែ​ឈឹ​តិច​ៗ​ប៉ុណ្ណោះ។

ក្រុម​ហង្ស​ក្រហម ​កំពុង​ប្រជែង​ពិន្ទុ​ខ្លាំង​មែនទែន​នៅ​លីគ​កំពូល​អង់គ្លេស ​ដែល​ធ្វើ​ឱ្យ​លោក Klopp ​មិន​ចង់​ឱ្យ​ឃើញ​កីឡាករ​ណា​ម្នាក់​មាន​របួស​នោះ​ទេ។ ​មិន​ត្រឹម​តែ​ប្រជែង​ពាន​ក្នុង​ស្រុក​នេះ ​ក្រុម Liverpool ​ថែម​ទាំង​មាន​ភារកិច្ច​លេង​នៅ Champions League ​ទៀត ​ហើយ​ស្ថិត​ក្នុង​ពូល​សុទ្ធ​តែ​ក្រុម​ខ្លាំង Napoli ​និង PSG ​ជា​ដើម៕ប្រភព៖ dailymail

  • Salah ​ស៊ុត​បាល់​ពី​ជ្រុង បញ្ចូល​ទី​យ៉ាង​ស្អាត ប៉ុន្តែ​ធ្វើ​ឱ្យ Liverpool ​បារម្ភ​វិញ