Owen ទាយថា Liverpool នឹងឈ្នះ Real Madrid ៣-០ ឬ ៣-១

Michael Owen អតីតកីឡាករជម្រើសជាតិអង់គ្លេស បានព្យាករណ៍ថាក្រុមហង្សក្រហម Liverpool នឹងអាចយកឈ្នះលើក្រុម Real Madrid បាន ៣-០ ឬ ៣-១ ក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ UEFA Champions League នៅថ្ងៃស្អែកនេះ។

Owen ជាអតីតកីឡាករ Liverpool ហើយក៏ធ្លាប់លេងឱ្យក្រុម Real Madrid ផងដែរ។ តែសម្រាប់ការប្រកួតនៅ Champions League ផ្ដាច់ព្រ័ត្រស្អែកនេះ រូបគេសុំជ្រើសរើសយកក្រុមហង្សក្រហម Liverpool ហើយ។ កត្ដាដែលធ្វើឱ្យបុរសវ័យ៤២ឆ្នាំសម្រេចចិត្តបែបនេះក៏ព្រោះតែបច្ចុប្បន្នក្រុមរបស់លោក Jurgen Klopp ធ្វើបានល្អជាង និងមានស្ថេរភាពក្នុងការប្រកួតកន្លងមកផងដែរ។

Owen បាននិយាយថា៖ “ខ្ញុំគិតថា Liverpool ល្អជាង Real Madrid ហើយពួកគេអាចយកឈ្នះបានប្រកួតនេះខ្ញុំថា ៣-០ ឬ ៣-១។ Liverpool ជាក្រុមលេងសហការគ្នាល្អ ស្របពេលក្រុម Real Madrid វិញពួកគេមានសំណាងណាស់ដែលបានមកដល់វគ្គនេះ”៕ ប្រភព ៖ marca

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT