Aston Villa យល់ព្រមទិញ Diego Carlos ពី Sevilla តម្លៃ២៦លានផោន

ក្លឹប Aston Villa បានយល់ព្រមទិញយកកីឡាករ Diego Carlos ពីក្រុម Sevilla ហើយ ក្នុងតម្លៃខ្លួនប្រមាណជា២៦លានផោន។

កីឡាករវ័យ២៩ឆ្នាំខាងលើត្រូវបានក្រុម Newcastle United តាមទិញតាំងពីខែមករាមកម្ល៉េះ ប៉ុន្តែមិនអាចសម្រេចបាន។ យ៉ាងណាមិញ ក្រុម Aston Villa បានផ្ដល់តម្លៃល្អជាង ទើបបានជាក្រុម Sevilla ព្រមលក់ឱ្យក្នុងតម្លៃ២៦លានផោន។ ខ្សែការពារកណ្ដាលរូបនេះ នឹងធ្វើដំណើរមកអង់គ្លេស ដើម្បីពិនិត្យសុខភាពនិងបង្ហាញខ្លួនជាផ្លូវការ។

នេះជាកីឡាករទី២ហើយដែលក្រុម Aston Villa នាំចូល ដោយកីឡាករមុនឈ្មោះ Boubacar Kamara ពីក្រុម Marseille មកដោយ Free Transfer ។ ដោយឡែកកាលពីដើមខែកន្លងទៅ ក្លឹបដែលដឹកនាំដោយលោក Steven Gerrard នេះក៏បានចុះកុងត្រាយក Courtinho ដាច់ពីក្រុម Barcelona មកដែរ៕  ប្រភព ៖ bbc

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT