|Real Madrid ក្លាយជាក្លឹបមានជាងគេនៅលើលោកនេះជាថ្មី

ក្រុមអធិរាជស Real Madrid បានទទួលតំណែងជាក្លឹបមានតម្លៃជាងគេលើលោកនេះទៀតនៅឆ្នាំនេះ ដោយតម្លៃរបស់ពួកគេគឺ ៤,១ពាន់លានផោនឯណោះ។

បើតាមការចុះផ្សាយរបស់ Forbes ក្លឹប Real Madrid ដែលទើបឈ្នះពានរង្វាន់ La Liga កន្លងទៅ កំពុងទទួលបានទីផ្សារល្អណាស់។ ពួកគេនៅតែស្ថិតក្នុងចំណាត់ថ្នាក់លេខ១ដដែល សម្រាប់ក្លឹបដែលមានតម្លៃជាងគេ ដោយភាគហ៊ុនរបស់ពួកគេមានការកើនឡើងខ្ពស់។ ស្របពេលដៃគូប្រជែង FC Barcelona វិញធ្លាក់ចុះហើយ។ ការអាចរក្សាតំណែងនេះដែរ ក៏ព្រោះតែក្លឹប Real Madrid ទទួលបានការវិនិយោគច្រើនមែនទែន ក្រោយពីគម្រោងកែលម្អកីឡដ្ឋាន Bernabue របស់ពួកគេទទួលបានជោគជ័យ។

 

សម្រាប់ចំណាត់ថ្នាក់ក្លឹបលេខ២បានទៅលើ FC Barcelona មានតម្លៃ៤ពាន់លានផោន លេខ៣បានទៅលើ Manchester United មានតម្លៃ ៣,៦៥ពាន់លានផោន និងចំណាត់ថ្នាក់លេខ៤បានទៅលើ Liverpool មានតម្លៃ ៣,៥៤ពាន់លានផោន៕  ប្រភព​ ៖ dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT