ផ្តល់ជូនគ្រប់ខេត្ត/ក្រុង ខាង “ព្រៃឃ្មុំកីឡា” នៅឯខេត្តកំពត ក៏ទទួលបានឈុតឧបត្ថម្ភពី CTS Sports

តាម​រយៈ​ការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​កម្សាន្ត​ឈាន​មុខ​គេ​នៅ​កម្ពុជា 2MBET ថ្មីៗ​នេះ តំណាង​ក្រុម​ការងារ CTS Sports បាន​ចុះ​ទៅ​ផ្តល់​ជូន​ឈុត​សំលៀក​បំពាក់ ឧបត្ថម្ភ​ដល់​ក្រុម​បាល់ទាត់​ ព្រៃឃ្មុំកីឡា។ នេះ​ជា​ការ​ផ្តល់​ជូន​ឥត​គិត​ថ្លៃ សម្រាប់​ក្រុម​បាល់ទាត់​ឈុត​តូច​ក្រៅ​អាជីព ជា​ពិសេស​ផ្តល់​អាទិភាព​ដល់​ក្រុម​ដែល​មាន​ការ​ខ្វះខាត​ពិត​ប្រាកដ នៅ​ទូទាំង​បណ្តា​រាជធានី/ខេត្ត។

ព្រៃឃ្មុំកីឡា ជាក្រុមដែលបង្កើតឡើងបានជាង ៣០ ឆ្នាំ ពោលបានប្រមូលផ្តុំគ្នាលេង តពីមួយជំនាន់ទៅមួយជំនាន់ ហើយមានសមាជិកសរុបចំនួន ២០ នាក់ បើគិតនៅពេលបច្ចុប្បន្ន។ ក្រុម​មាន​មូលដ្ឋាន​ស្ថិតនៅទឹកដីនៃខេត្តកំពត គ្រប់គ្រង​ដោយ​ប្រធាន​ក្រុម លោក ឆានុន បានលើកឡើងយ៉ាងដូច្នោះថា៖

“ខ្ញុំចង់សំណូមពរឲ្យយុវជនងាកមកចូលរួមលេងកីឡាទាំងអស់គ្នា ដើម្បីជៀសឆ្ងាយពីគ្រឿងញៀន ហើយកីឡានេះសោត ក៏នាំមកនូវសុខភាព វិន័យ និងសេចក្តីថ្លៃថ្នូរ”។

“ខ្ញុំសូមធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុន 2MBET សូមជូនពរឲ្យក្រុមហ៊ុនទទួលបានការគាំទ្រកាន់តែច្រើនបន្ថែមទៀតពីសំណាក់អតិថិជន”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT