Liverpool បើឈ្នះReal Madrid នឹងបាន១០៦លានផោនឯណោះ

ក្រុមហង្សក្រហម Liverpool នឹងទទួលបានប្រាក់ប្រមាណជា១០៦លានផោនឯណោះ ប្រសិនបើពួកគេអាចយកឈ្នះលើក្រុម Real Madrid បាននៅវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ UEFA Champions League។

ក្រុម Liverpool នឹងត្រូវប្រកួតទល់ក្រុម Real Madrid ហើយវាជាជំនួបសងសឹកផងដែរសម្រាប់ក្រុមរបស់លោក Jugen Klopp ដែលធ្លាប់ចាញ់ក្រុម Real ម្ដងមកហើយកាលពីឆ្នាំ២០១៨កន្លងទៅក្នុងលទ្ធផល ៣-១។ ជាមួយការតាំងចិត្តដ៏ល្អសម្រាប់កីឡាកររបស់ក្រុមហង្សក្រហមនេះដែរ អ្នកគាំទ្រជឿជាក់ច្បាស់ថានឹងទទួលបានលទ្ធផលគាប់ចិត្តមិនខាននៅថ្ងៃទី២៨ខាងមុខនេះក្នុងទីក្រុងបារីសប្រទេសបារាំង។

អ្វីដែលកាន់តែពិសេសថែមទៀតនោះ ក្រុម Liverpool នឹងទទួលបានប្រាក់ច្រើនមែនទែនប្រសិនបើឈ្នះ Champions League បាន។ ដោយតាមដំណឹង ក្លឹបនឹងទទួលបានរហូតដល់១០៦លានផោនឯណោះ ជាប្រាក់រង្វាន់សរុបដែលនឹងទទួលបាន។ ការបានយ៉ាងច្រើននេះដែរ គឺដោយសារតែមួយរយៈចុងក្រោយនេះក្លឹបនៅអង់គ្លេសជោគជ័យខ្លាំងនៅ Champions League ដែលធ្វើឱ្យការលក់សិទ្ធិផ្សាយនានាទទួលបានកម្រៃច្រើន៕ ប្រភព ៖ dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT