Zlatan របួសជង្គង់ ត្រូវសម្រាក៨ខែ អាចល្មមដល់ពេលចូលនិវត្តន៍

លោកព្រះ Zlatan Ibrahimovic បានរងរបួសជង្គង់រហូតតម្រូវឱ្យវះកាត់ជាបន្ទាន់ និងត្រូវសម្រាកព្យាបាលយ៉ាងតិចក៏៨ខែដែរ ទើបអាចចូលហាត់បាល់វិញបាន។

ឈានដល់វ័យ៤០ឆ្នាំទៅហើយ Zlatan អាចបង្ហាញទម្រង់លេងកម្រិតកំពូលរបស់ខ្លួនបានទៀត រហូតចូលជាចំណែកមួយដែលបានជួយឱ្យក្រុម AC Milan ឈ្នះពាន Serie A បាននារដូវកាលនេះ។ តែយ៉ាងណា បញ្ហារបួសក៏មករកគេផងដែរ ដូចករណីរបួសជង្គងរបស់គេជាដើម។ បញ្ហាជង្គង់នេះតម្រូវឱ្យគេវះកាត់ ហើយនឹងត្រូវសម្រាកយ៉ាងតិច៨ខែឯណោះទើបអាចចូលហាត់វិញបាន។ រយៈពេលដ៏វែងនេះ ទំនងជាល្មមសម្រាប់បញ្ចប់អាជីពបាល់ទាត់របស់ Zlatan ហើយ។

បច្ចុប្បន្ន Zlatan អស់កុងត្រាជាមួយ AC Milan ទៅហើយ តែក៏មានដំណឹងថាក្លឹបចង់បន្ដឱ្យគេ១រដូវកាលទៀតដែរ មុនពេលវះកាត់របួស។ តែបើត្រូវសម្រាកដល់៨ខែ វាអាចទំនងជាធ្វើឱ្យ AC Milan មិនព្រមផ្ដល់កុងត្រាទៀតនោះទេ ព្រោះបើចុះកុងត្រាយក Zlatan ទៀត រូបគេនឹងចំណាយប្រាក់ជិត១ឆ្នាំចោលហើយ ដោយបានត្រឹមមើលជំងឺរបស់ខ្សែប្រយុទ្ធស៊ុយអែតនេះប៉ុណ្ណោះ៕ ប្រភព ៖ dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT