Salah ថានឹងបន្ដលេងនៅ Liverpool ទៀតរដូវកាលក្រោយ

ខ្សែប្រយុទ្ធ Mohamad Salah បានប្រកាសថាខ្លួននឹងបន្ដលេងនៅក្រុម Liverpool ទៀតនារដូវកាលក្រោយ បន្ទាប់ពីមានការចរចារវាងភាគីទាំងពីរត្រូវរូវគ្នាមក។

Salah នៅសល់កុងត្រាជាមួយក្រុមហង្សក្រហម Liverpool ដល់ឆ្នាំ២០២៣ឯណោះ។ តែនៅចុងរដូវកាលនេះ មានដំណឹងថារូបគេចង់ចាកចេញ ហើយក្លឹបក៏បានព្យាយាមនិយាយបន្ដកុងត្រាថ្មីឱ្យដែរ ព្រោះការសល់១រដូវកាលនេះ ងាយនឹងក្លឹបដទៃទាញយកទៅខ្លាំងណាស់។ យ៉ាងណាមិញ បើទោះជាមិនទាន់ឈានដល់កិច្ចបន្ដកុងត្រាថ្មីមែន ប៉ុន្ដែពេលនេះសាមីខ្លួន Salah បានប្រាប់ទៅអ្នកគាំទ្រហើយថារូបគេនឹងបន្ដនៅ Anfield ទៀតរដូវកាលក្រោយមិនទៅណាទេ។

កីឡាករអេហ្ស៊ីបបានអះអាងថា៖ “ខ្ញុំចង់ឃើញ Jordan Henderson លើកពាន។ ខ្ញុំមិនចង់ផ្ដោតលើកុងត្រាទេពេលនេះ។ ខ្ញុំមិនចង់គិតតែពីប្រយោជន៍ខ្លួនឡើយ។ ខ្ញុំនឹងបន្ដនៅទីនេះទៀតរដូវកាលក្រោយ”៕ ​​ប្រភព ៖​ bbc

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT