Roma លើកពានជាលើកដំបូង ក្រោយខកខានជាង១០ឆ្នាំ

ក្រុម Roma បានលើកពានរង្វាន់ Europa Conference League ហើយ ក្រោយពីពួកគេបានយកឈ្នះលើក្រុម Feyenoord ក្នុងលទ្ធផល ១-០ នៅវគ្គផ្ដាច់ព្រ័ត្រកាលពីយប់មិញនេះ។

Roma តាំងពីតែងតាំងលោក Jose Mourinho មកដឹកនាំក្រុម ឃើញថាពួកគេកែប្រែបានច្រើន និងក្លាយជាក្រុមប្រជែងពានរង្វាន់ផងដែរ។ នៅក្នុងលីគនាដើមរដូវកាលឈរនៅលេខ១ផង ដោយទើបធ្លាក់មកវិញនៅចុងរដូវកាលនេះទេ ហើយបច្ចុប្បន្នក៏មានកៅអីលេងពានរង្វាន់ Europa League ផងដែរនារដូវកាលក្រោយ។ មួយវិញទៀតនៅមុនបិទរដូវកាល លោក Jose ក៏បាននាំយកពានរង្វាន់មួយឱ្យទៅអ្នកគាំទ្រផងដែរគឺ Europa Conference League ដែលឈ្នះនៅយប់មិញ។

វាជាពានរង្វាន់ដំបូងហើយសម្រាប់ក្រុម Roma ដែលអាចលើកបាននៅជាង១០ឆ្នាំចុងក្រោយនេះ។ ដោយឡែកវាក៏បានបង្កើតជាកំណត់ត្រាពិសេសសម្រាប់អ្នកចាត់ការ Jose Mourinho ផងដែរ ដោយក្លាយជាអ្នកចាត់ការបានឈ្នះពានគ្រប់កម្រិតរបស់ Europen ពោលគឺ UEFA Champions League , UEFA Europa League និងចុងក្រោយនេះ Europa Conference League៕ ប្រភព ៖dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT