BBC សុំទោស Man Utd ក្រោយហៅក្លឹបនេះថាជាសំរាម

BBC បានធ្វើការសុំទោសក្លឹប Manchester United និងអ្នកគាំទ្រទាំងអស់ ចំពោះកំហុសដែលបានហៅក្លឹបនេះថាជាសំរាម អំឡុងពេលធ្វើកម្មវីធី Show កាលពីម្សិលមិញនេះ។

អត្ថបទដែលហៅ Manchester United ថាជាសំរាមនេះលេចឡើងអំឡុងពេលចាកផ្សាយកម្មវិធីថ្មីមួយក្នុង Channel របស់ BBC ។ អ្នកសម្រមសម្រួលឈ្មោះ Annita Mcveigh បានចេញមុខមកសុំទោសទៅក្លឹប និងបញ្ជាក់ថាគ្មានចេតនានោះទេ។ វាជាកំហុសបច្ចេកទេស ដោយសារតែមានអ្នកសាកល្បងរៀនដាក់អត្ថបទនៅក្រោមរូប។ ខណៈដែលអក្សរដែលលោតនោះវិញ ក៏ជាការសាកដែរហើយវាជ្រើសរើស Random ប៉ុណ្ណោះ។

ចំពោះករណីនេះដែរ ខាងក្លឹបបិសាចក្រហមមិនមានប្រតិកម្មអ្វីនោះទេ។ ដោយទំនងជាពួកគេយល់ថាវាពិតជាកំហុសបច្ចេកទេសមែន។ យ៉ាងណាអ្នកគាំទ្រមួយចំនួនបែរជាយល់ឃើញថានេះក៏មិនខុសអ្វីដែរ ព្រោះក្រុម Man Utd បច្ចុប្បន្នពិតជាធ្វើមិនបានល្អមែន។ ដោយមិនមែនតែឥឡូវនេះទេ ពោលគឺតាំងពីជំនាន់លោក Sir Alex ចាកចេញទៅ ពួកគេលេងមិនល្អឡើយ ៥រដូវកាលចុងក្រោយគ្មានបានឈ្នះពានរង្វាន់អ្វីមួយទេ៕ ប្រភព ៖ bbc

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT