សកម្មខ្លាំង Cobras ប្រមូលផ្តុំគ្នាលេង ២-៣ ប្រកួត/សប្តាហ៍ ទទួលបានឈុតឧបត្ថម្ភពី CTS Sports

តាម​រយៈ​ការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​កម្សាន្ត​ឈាន​មុខ​គេ​នៅ​កម្ពុជា 2MBET ថ្មីៗ​នេះ តំណាង​ក្រុម​ការងារ CTS Sports បាន​ចុះ​ទៅ​ផ្តល់​ជូន​ឈុត​សំលៀក​បំពាក់ ឧបត្ថម្ភ​ដល់​ក្រុម​បាល់ទាត់​ Cobras។ នេះ​ជា​ការ​ផ្តល់​ជូន​ឥត​គិត​ថ្លៃ សម្រាប់​ក្រុម​បាល់ទាត់​ឈុត​តូច​ក្រៅ​អាជីព ជា​ពិសេស​ផ្តល់​អាទិភាព​ដល់​ក្រុម​ដែល​មាន​ការ​ខ្វះខាត​ពិត​ប្រាកដ នៅ​ទូទាំង​បណ្តា​រាជធានី/ខេត្ត។

Cobras ជាក្រុមដែលទើបតែបង្កើតឡើងបានជិត ៩ ខែមកហើយ ដោយមានសមាជិកសរុបចំនួន ២៥ នាក់។ ក្រុម​មាន​មូលដ្ឋាន​ស្ថិតក្នុងទីក្រុងភ្នំពេញមួយនេះ ហាក់សកម្មខ្លាំងចំពោះការប្រកួត ដោយជាមធ្យមប្រមូលផ្តុំគ្នាលេង ២-៣ លើក/សប្តាហ៍។ គ្រប់គ្រង​ដោយ​ប្រធាន​ក្រុម យុវជន  ចាន់ វជីរៈ បានលើកឡើងយ៉ាងដូច្នោះថា៖

“ការលេងបាល់ទាត់គឺនាំមកនូវសុខភាពល្អ សាមគ្គីភាព និងអាចឲ្យយើងជៀសឆ្ងាយពីការប្រព្រឹត្តិអំពើដែលសង្គមស្អប់ខ្ពើម ក៏ដូចជាជៀសឆ្ងាយពីការប្រើប្រាស់គ្រឿងញៀន ហើយការលេងកីឡានេះសោត ក៏វាជាចំណែកមួយ ជួយឲ្យមានការរីកចម្រើនលើវិស័យបាល់ទាត់ក្នុងស្រុកទាំងមូល រីឯឆន្ទៈទៅថ្ងៃអនាគត ពួកយើងចង់ប្រមូលផ្តុំយុវជនឲ្យមកហ្វឹកហាត់រួមគ្នា និងព្យាយាមវិវត្តខ្លួន ទៅជាកីឡាករអាជីព ដើម្បីឈោងបានឱកាសទៅចូលរួមនៅការប្រកួតក្របខ័ណ្ឌអាជីពណាមួយ”។

ប្រធានក្រុមខាងលើ ក៏បានផ្ញើសារទៅក្រុមហ៊ុនឧបត្ថម្ភ 2MBET បែបនេះ៖

“ជាចុងក្រោយក៏សូមអរគុណដល់ក្រុមហ៊ុន 2MBet និងក្រុមការងារទាំងអស់ ដែលបានឧបត្ថម្ភឈុតកីឡាយ៉ាងស្រស់ស្អាតមកដល់ក្រុមយើងខ្ញុំ សូមជូនពរឲ្យក្រុមហ៊ុនមានការគាំទ្រកាន់តែច្រើនឡើងបន្ថែមទៅថ្ងៃមុខ”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT