ផ្តល់ជូនគ្រប់ខេត្ត/ក្រុង ខាង Blue Bee នៅឯសៀមរាបក៏ទទួលបានឈុតឧបត្ថម្ភពី CTS Sports

តាម​រយៈ​ការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​កម្សាន្ត​ឈាន​មុខ​គេ​នៅ​កម្ពុជា 2MBET ថ្មីៗ​នេះ តំណាង​ក្រុម​ការងារ CTS Sports បាន​ចុះ​ទៅ​ផ្តល់​ជូន​ឈុត​សំលៀក​បំពាក់ ឧបត្ថម្ភ​ដល់​ក្រុម​បាល់ទាត់​ Blue Bee។ នេះ​ជា​ការ​ផ្តល់​ជូន​ឥត​គិត​ថ្លៃ សម្រាប់​ក្រុម​បាល់ទាត់​ឈុត​តូច​ក្រៅ​អាជីព ជា​ពិសេស​ផ្តល់​អាទិភាព​ដល់​ក្រុម​ដែល​មាន​ការ​ខ្វះខាត​ពិត​ប្រាកដ នៅ​ទូទាំង​បណ្តា​រាជធានី/ខេត្ត។

Blue Bee ជាក្រុមដែលទើបតែបង្កើតឡើងបានជិតមួយឆ្នាំ ហើយមានសមាជិកសរុបចំនួន ១៥ នាក់។ ក្រុម​មាន​មូលដ្ឋាន​ស្ថិតនៅទឹកដីអង្គរ ខេត្តសៀមរាប គ្រប់គ្រង​ដោយ​ប្រធាន​ក្រុម លោក យ៉ុន ឬទ្ធី បានលើកឡើងយ៉ាងដូច្នោះថា៖

“ខ្ញុំមានសំណូមអោយយុវជនទាំងអស់នាំគ្នាលេងកីឡាអោយបានច្រើន និងជៀសឆ្ងាយពីរឿងអបាយមុខ ហើយខ្ញុំក៏សូមអរគុណដល់ ក្រុមហ៊ុន 2MBET និង CTS SPORTS អោយមានអតិថិជនកាន់តែច្រើនឡើង”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT