Real Madrid ទិញបានកីឡាករវ័យក្មេងម្នាក់ តម្លៃដល់៦៨លានផោន

ក្រុមអធិរាជស Real Madrid បាននាំយកកីឡាករវ័យក្មេងម្នាក់ពីក្រុម Monaco មកហើយគឺកីឡាករ Aurelien Tchouameni ក្នុងតម្លៃខ្លួនប្រមាណជា៦៨លានផោនឯណោះ។

កីឡាករវ័យ២២ឆ្នាំខាងលើត្រូវបានគេចាត់ជាកីឡាករវ័យក្មេងល្អបំផុតម្នាក់ផងដែរនៅអឺរ៉ុប។ ដូច្នេះហើយទើបធ្វើឱ្យក្រុមរបស់លោក Carlo Ancelotti ចាប់អារម្មណ៍និងចង់បានរហូតហ៊ានចំណាយដល់៦៨លានផោនដើម្បីទិញយក។ តម្លៃ៦៨លានផោននេះ ក៏នៅមានការបូក Bonus បន្ថែមទៀតដែរ ប្រសិនបើរដូវកាលក្រោយរូបគេអាចជួយក្រុមឱ្យឈ្នះពានរង្វាន់បាន។ Tchouameni នឹងចុះកុងត្រា៥ឆ្នាំនៅក្លឹប Real Madrid ។

ក្រុមអធិរាជស កំពុងកសាងរជ្ជកាលថ្មីមួយដោយប្រមូលកីឡាករវ័យក្មេងល្អៗជាច្រើនដូចជា Eduardo Camavinga , Vinicius , Rodrygo និង Federico Valverde ជាដើម។ ដោយខ្សែបម្រើបារាំងខាងលើនេះ គឺទិញមកដើម្បីចាំជំនួសកន្លែងរបស់ Casemiro ៕ ប្រភព ៖ dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT