Conte ទទួលបាន១៥០លានផោនដើម្បីទិញកីឡាករថ្មីរដូវកាលក្រោយ

លោក Antonio Conte ទទួលបានការគាំទ្រពីសំណាក់ថ្នាក់ដឹកនាំក្រុម Spurs ដោយឱ្យប្រាក់១៥០ផោនដើម្បីទិញកីឡាករថ្មីមកពង្រឹងក្រុមនៅរដូវកាលក្រោយទៀត។

លោក Conte ចូលមកដឹកនាំក្រុម Spurs នៅពាក់កណ្ដាលរដូវកាលមែន ប៉ុន្តែលោកបានកែប្រែក្រុមបានច្រើនណាស់ ជាពិសេសជួយឱ្យបានលេងពានរង្វាន់ UEFA Champions League នៅរដូវកាលក្រោយតែម្ដង។ សមិទ្ធផលនេះហើយ ទើបធ្វើឱ្យថ្នាក់ដឹកនាំក្លឹបសប្បាយចិត្ត ហើយក៏បន្ដគាំទ្រផ្ដល់ថវិការបន្ថែមទៀតដល់លោក ដើម្បីទិញកីឡាករថ្មីចំនួន១៥០លានផោន។ ចំនួនប្រាក់នេះ គេមិនទាន់ដឹងទេថាលោក Conte នឹងនាំយកកីឡាករណាខ្លះមកទៀត។

តែយ៉ាងណាអ្នកចាត់ការសញ្ជាតិអ៊ីតាលីក៏បាននិយាយដែរថា៖ “យើងត្រូវការពង្រឹងសមត្ថភាពបន្ថែមទៀត។ រដូវកាលក្រោយ លីគនឹងកាន់តែពិបាកសម្រាប់ក្រុមទាំងអស់។ ការដូរកីឡាករបាន៥នាក់នឹងអាចផ្លាស់ប្ដូរការប្រកួតបានជានិច្ច ប្រសិនបើកីឡាករដែលដូរចូលនោះមានគុណភាពដូចជានៅក្លឹប Chelsea , Man City , Liverpool និង United ជាដើម។ យើងត្រូវពង្រឹងកីឡាករទាំងអស់ មិនមែនត្រឹម១១នាក់ដំបូងនោះទេ”៕ ប្រភព ៖ dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT