Ancelotti ៖ខ្ញុំសង្ឃឹមថា Real មិន Drama ទេនៅវគ្គផ្ដាច់ព្រ័ត្រ

លោក Carlo Ancelotti បាននិយាយថាលោកសង្ឃឹមក្រុម Real Madrid មិន Drama វាយបកចុងម៉ោងអ្វីទៀតនោះទេក្នុងការប្រកួតទល់ក្រុម Liverpool នៅវគ្គផ្ដាច់ព្រ័ត្រចុងសប្ដាហ៍នេះ

ក្រុមអធិរាជស Real Madrid នឹងត្រូវប្រកួតផ្ដាច់ព្រ័ត្រពានរង្វាន់ UEFA Champions League នៅថ្ងៃទី២៨ចុងខែនេះ ទល់ក្រុម Liverpool នៅក្រុងបារីសប្រទេសបារាំង។ ជំនួបនេះដែរ នឹងក្លាយជាការប្រកួតដ៏ជក់ចិត្តមិនខាន ព្រោះវាជាការសងសឹករបស់ក្រុម Liverpool លើក្រុម Real Madrid ពោលគឺនៅឆ្នាំ២០១៨វគ្គផ្ដាច់ព្រ័ត្រនេះ Liverpool ចាញ់ ៣-១ ម្ដងមកហើយ។

មុនការប្រកួតនោះចាប់ផ្ដើម លោក Ancelotti អ្នកចាត់ការក្រុម Real Madrid បាននិយាយថា៖ “នៅពេលនេះយើងមិនចង់បានការ Come Back អ្វីទៀតទេ។ យើងសង្ឃឹមថាវានឹងជា Liverpool វិញទេដែលនឹងព្យាយាម Come back។ នៅ៣ដងកន្លងមក ខ្ញុំមិនដែលគិតថាយើងនឹងធ្លាក់ឡើយ យើងបានត្រៀមនិងតាំងចិត្តខ្ពស់ណាស់ដើម្បីការប្រកួតកន្លងមក”៕ ប្រភព ៖ dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT