ច្បាស់ហើយ Ten Hag ថា Ronaldo នឹងបន្ដនៅ Man Utd រដូវកាលក្រោយ

លោក Erik ten Hag អ្នកចាត់ការក្រុមថ្មីរបស់ Manchester United បានចេញមុខមកបញ្ជាក់ច្បាស់ហើយថាខ្សែប្រយុទ្ធ Cristiano Ronaldo នឹងបន្ដលេងនៅ Old Trafford ទៀតនារដូវកាលក្រោយ។

លោក Ten Hag បានបង្ហាញខ្លួនជាផ្លូវការហើយក្នុងនាមជាអ្នកចាត់ការថ្មីរបស់ក្រុម Manchester United ។ ការផ្ដល់បទសម្ភាសន៍ដំបូងនេះដែរ មានសំនួរជាច្រើនត្រូវបានសួរទៅកាន់លោក ជាពិសេសរឿងការបន្ដនៅឬចាកចេញរបស់កីឡាករ Cristiano Ronaldo តែម្ដង។ ក្នុងនោះ លោក Ten Hag ក៏បានឆ្លើយតបទៅនឹងសំនួរនេះដែរ ដោយលោកអះអាងថា Ronaldo នឹងរកគ្រាប់បាល់ឱ្យបិសាចក្រហមបានច្រើនជាងរដូវកាលនេះទៀត។

លោក Ten Hag បាននិយាយថា៖ “ច្បាស់ណាស់ គាត់នឹងនាំយកមកឱ្យយើងនូវគ្រាប់បាល់ជាច្រើនទៀត។ ខ្ញុំសូមនិយាយថារដូវកាលក្រោយនឹងខុសពីរដូវកាលនេះ។ ខ្ញុំនឹងនិយាយជាមួយកីឡាករម្នាក់ៗ ហើយក៏ពង្រឹងសមត្ថភាពបន្ថែមទៀតសម្រាប់ពួកគេផងដែរ”៕ ប្រភព ៖ marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT