ប្លែកៗ Zlatan លើកតុបោកចោល អបអរ AC Milan លើកពាន Serie A

ខ្សែប្រយុទ្ធ Zlatan Ibrahimovic បានអបអរការឈ្នះពាន Serie A ជាមួយក្រុម AC Milan ផ្អើលគេផ្អើលឯងតែម្ដង ដោយក្នុងកីឡដ្ឋានជក់ Cigar និងខាងក្នុងបន្ទប់វិញនិយាយទៅកាន់មិត្តរួមក្រុមរូចលើកតុបោកចោលតែម្ដង។

ក្រុម AC Milan បានឈ្នះពានរង្វាន់លីគកំពូលអ៊ីតាលីនារដូវកាលនេះ ក្រោយពីពួកគេខកខានអស់រយៈពេល១១ឆ្នាំមកហើយ។ ការបានឈ្នះពានរង្វាន់ឡើងវិញនេះ បានធ្វើឱ្យអ្នកគាំទ្រសប្បាយចិត្តមែនទែន ស្របពេលខាងកីឡាករវិញក៏បានអបអរខ្លាំងក្លាផងដែរ ជាពិសេសវត្តមានរបស់លោកព្រះ Zlatan តែម្ដង។

Zlatan បានចេញមកអបអរជាមួយអ្នកគាំទ្រដោយជក់ Cigar និងដៃកាន់ស្រា។ ស្របពេលនៅខាងក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់វិញ រូបគេបាននិយាយថានេះជាការឈ្នះរបស់ AC Milan ដែលខិតខំតាំងពីដើមមក។ ក្រុមនេះបានធ្វើការជាក្រុមបានយ៉ាងល្អ ហើយនៅពេលនេះ អ៊ីតាលីជាកម្មសិទ្ធិរបស់ AC Milan ហើយ។ ក្រោយពីនិយាយចប់ Zlatan ក៏បានលើកតុបោកចោល អបអរស្រែកហ៊ោជាមួយមិត្តរួមក្រុមផងដែរ៕ ប្រភព ៖ dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT