Erik Ten Hag៖ រជ្ជកាល Pep និង Klopp ល្អ ប៉ុន្តែគង់ដល់ថ្ងៃបញ្ចប់នោះទេ

លោក Erik ten Hag បានផ្ដល់បទសម្ភាសន៍ជាលើកដំបូងហើយ ក្នុងនាមជាអ្នកចាត់ការថ្មីរបស់ក្រុមបិសាចក្រហម Manchester United ។

ក្នុងឱកាសនោះដែរ លោកមើលឃើញចំណុចជាច្រើនក្នុងការកែប្រែក្រុម Man Utd ប៉ុន្តែវាក៏ត្រូវការពេលផងដែរ។ លោកចង់ឱ្យអ្នកគាំទ្រផ្ដល់ឱកាសនិងពេលវេលាច្រើន ដើម្បីកសាងក្រុមមួយដែល គ្រប់គ្នានឹងចង់ទស្សនា។ ជាក្រុមមួយដែល អ្នកគាំទ្រមើលហើយសប្បាយចិត្ត និងស្រែកហ៊ោពេញ៩០នាទី។ ចំពោះកីឡាករវិញ លោក Ten Hag ក៏នឹងជួបម្ដងម្នាក់ផងដែរ ដើម្បីចរចានិងរកចំណុចកណ្ដាលមួយសម្រាប់រដូវកាលក្រោយ។

ចំពោះការប្រកួតប្រជែងវិញ អតីតអ្នកចាត់ការ Ajax ខាងលើមើលឃើញថា Man City និង Liverpool កំពុងធ្វើបានល្អណាស់។ តែលោកវិញ ក៏ជឿជាក់ថារជ្ជកាលរបស់ពួកគេនឹងមានថ្ងៃបញ្ចប់ទៅវិញផងដែរ។ លោក Ten Hag បាននិយាយថា៖ “City និង Liverpool បានបង្ហាញក្បួនលេងដ៏អស្ចារ្យ ប៉ុន្តែអ្នកតែងតែបានឃើញហើយថា រជ្ជកាលណាក៏ដោយ ក៏តែងតែមានទីបញ្ចប់ទៅវិញដែរ”៕ ប្រភព ៖ dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT