Mbappe ថារូបគេនៅតែមានចិត្តចង់ទៅ Real Madrid នៅថ្ងៃអនាគត

ខ្សែប្រយុទ្ធ Kylian Mbappe បាននិយាយថាខ្លួនមិនទាន់បោះបង់ក្ដីស្រមៃក្នុងការចង់ទៅលេងនៅក្លឹប Real Madrid នោះទេ នៅថ្ងៃអនាគត។

ខ្សែប្រយុទ្ធវ័យ២៣ឆ្នាំខាងលើបានបដិសេធកុងត្រាជាមួយក្រុម Real Madrid បន្ទាប់ពីត្រូវបានក្លឹប PSG ចងជើងជាប់ជាមួយកុងត្រាថ្មី៣ឆ្នាំ និងទទួលបានតម្លៃពលកម្មខ្ពស់កប់ពពក ៦៥០ ០០០ផោនក្នុង១សប្ដាហ៍។ ការប្រែក្រលាស់ភ្លាមៗនេះដែរ បានធ្វើឱ្យក្លឹប Real Madrid មិនសប្បាយចិត្តនោះទេ ព្រោះរូបគេបានយល់ព្រមទៅលេងនៅអេស្ប៉ាញហើយ តែចុងក្រោយដូរចិត្តយ៉ាងលឿនបែបនេះ។

សាមីខ្លួន Mbappe ក៏ដឹងរឿងនេះដែរ ហើយក៏បានទាក់ទងប្រាប់ទៅលោក Perez ប្រធានក្លឹប Real Madrid ផ្ទាល់ផងដែរ។ អតីតកីឡាករ Monaco បានបន្ថែមដែរថាក្ដីស្រមៃទៅលេងនៅ Real Madrid មិនទាន់បញ្ចប់នោះទេ។ នៅថ្ងៃអនាគត រូបគេជឿជាក់ថានឹងមានឱកាសល្អ អាចសម្រេចការផ្ទេរទៅបានជាក់ជាមិនខាន៕ ប្រភព ៖ bbc

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT