CFA ត្រៀម​ឆ្លង​ខេត្ត ទៅ​ជួប​ម្ចាស់ដី PHUM 5 FC ក៏​ចំ​ថ្ងៃ​ពិសេស​របស់​ប្រធាន​ក្រុម នៅ​ឯ​ទឹកដី​ព្រៃវែង

ក្រុម​បាល់ទាត់ Cambodian Football All Stars ឬ​ហៅ​កាត់ CFA បាន​កំណត់​យក​ថ្ងៃ​ទី ២៥ ឧសភា ឆ្នាំ ២០២២ ខាង​មុខ ជា​កាលបរិច្ឆេទ​ប្រកួត​មិត្តភាព​ឆ្លង​ខេត្ត​លើក​ទី ២។ សារ​នេះ ជា​ការ​ទៅ​ជួប​ម្ចាស់ផ្ទះ PHUM 5 FC នៅ​ឯ​កីឡដ្ឋាន​ខេត្ត​ព្រៃវែង នា​វេលា​ម៉ោង ០៣:០០ នាទី​រសៀល ​ថ្ងៃ​ពុធ។

ក្រុម CFA

សូម​បញ្ជាក់​ថា ខេត្ត​ព្រៃវែង ជា​ខេត្ត​ទី ២ ហើយ​បន្ទាប់​ពី​ខេត្ត​កំពត ដែល​ក្រុម CFA ធ្លាប់​បាន​ធ្វើ​ដំណើរ​ទៅ ហើយ​តាម​គោលដៅ​ដូច​បាន​កំណត់​របស់​ក្រុម គឺ​ចង់​មាន​ការ​ប្រកួត​មិត្តភាព​បែប​នេះ នៅ​ទូទាំង​ ២៥ ខេត្ត/ក្រុង ក្នុង​ប្រទេស​កម្ពុជា។

ក្រុម PHUM 5 FC

កម្មវិធីភ្ជាប់ពាក្យលោក អៃ សំអូន

រំឭក​ឲ្យ​ដឹង នៅ​ថ្ងៃ ២៥ ​ឧសភា ខាង​មុខ​នេះ​ដែរ ក្រៅ​តែ​ពី​ជា​ការ​ប្រកួត​មិត្តភាព របស់ CFA ទល់ PHUM 5 FC ទៀត​សោត​ក៏​ជា​ថ្ងៃ​ពិសេស​របស់​ប្រធាន​ក្រុម លោក អៃ សំអូន ពោល​ជា​ថ្ងៃ​កម្មវិធី​អាពាហ៍ពិពាហ៍ ដែល​សមាជិក​ទាំង​អស់​ក៏​នឹង​ឆ្លៀត​ពេល​ទៅ​ចូលរួម​ក្រោយ​ចប់​ការ​ប្រកួត។ ពី CTS Sports ក៏​សូម​ចូលរួម​អបអរ​សាទរ ហើយ​ជូនពរ​ឲ្យ​គូ​ស្វាមី​ភរិយា​ថ្មី ស្រលាញ់​គ្នា​ដល់​ចាស់​សក់​ស្កូវ និង​រស់នៅ​ជាមួយ​គ្នា​ប្រកប​ដោយ​សេចក្ដី​សុខ​សុភមង្គល៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT