CTS Sports ចុះប្រគល់ឈុតកីឡាជូនក្រុមតូចឆន្ទៈធំ Dynamic FT

តាម​រយៈ​ការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​កម្សាន្ត​ឈាន​មុខ​គេ​នៅ​កម្ពុជា 2MBET ថ្មីៗ​នេះ តំណាង​ក្រុម​ការងារ CTS Sports បាន​ចុះ​ទៅ​ផ្តល់​ជូន​ឈុត​សំលៀក​បំពាក់ ឧបត្ថម្ភ​ដល់​ក្រុម​បាល់ទាត់​ Dynamic FT។ នេះ​ជា​ការ​ផ្តល់​ជូន​ឥត​គិត​ថ្លៃ សម្រាប់​ក្រុម​បាល់ទាត់​ឈុត​តូច​ក្រៅ​អាជីព ជា​ពិសេស​ផ្តល់​អាទិភាព​ដល់​ក្រុម​ដែល​មាន​ការ​ខ្វះខាត​ពិត​ប្រាកដ នៅ​ទូទាំង​បណ្តា​រាជធានី/ខេត្ត។

Dynamic FT ជាក្រុមដែលទើបតែបង្កើតឡើងបានជាងមួយឆ្នាំ ហើយមានសមាជិកសរុបចំនួន ២០ នាក់។ ក្រុម​មាន​មូលដ្ឋាន​ស្ថិតក្នុងទីក្រុងភ្នំពេញ គ្រប់គ្រង​ដោយ​ប្រធាន​ក្រុម យុវជន ស្វាយ ពុទ្ធារ័ត្ន បានលើកឡើងយ៉ាងដូច្នោះថា៖

“ខ្ញុំចង់ផ្ញើសារទៅយុវជនខ្មែរទាំងអស់ឲ្យ លៃលកឆ្លៀតពេលទំនេរពីការសិក្សា ដើម្បីងាកមកលេងកីឡាទាំងអស់គ្នាដោយហេតុថាកីឡា គឺជាមធ្យោបាយមួយដែលយើងអាចរាប់អានមិត្តថ្មីៗ ព្រមទាំងជួយឲ្យយើងមានសុខភាពល្អផងដែរ ហើយការលេងកីឡាក៏អាចជួយអោយយើងកាត់បន្ថយស្រ្ដេស ពីការសិក្សានិងការងារបានមួយចំណែក លើសពីនេះទៅទៀត ខ្ញុំចង់ឲ្យយុវជនខ្មែរយើងលេងកីឡាប្រកបដោយការទទួលខុសត្រូវ ចេះយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក មិនប្រើអំពើហិង្សា ចេះគ្រប់គ្រងអារម្មណ៍ ព្រោះបើយើងមិនចេះគ្រប់គ្រងអារម្មណ៍នោះទេ វាអាចនឹងធ្វើឲ្យយើងមានវិប្បដិសារីនៅថ្ងៃអនាគត”។

“ចំពោះក្រុម Dynamic FT ពួកយើងមានឆន្ទៈចង់ចូលរួមប្រកួតលក្ខណៈថ្នាក់ជាតិ ឬមានការទទួលស្គាល់ពីស្ថាប័នណាមួយ និងចង់ចូលរួមលើកស្ទួយវិស័យកីឡានៅប្រទេសកម្ពុជាយើងឲ្យមានការរីកចម្រើនដូចទៅនឹងប្រទេសជិតខាងយើងផងដែរ”។

ប្រធានក្រុមខាងលើ ក៏បានផ្ញើសារទៅក្រុមហ៊ុនឧបត្ថម្ភ 2MBET បែបនេះ៖

“ជាចុងក្រោយ ពួកយើងទាំងអស់គ្នា សូមថ្លែងអំណរគុណទៅម្ចាស់ឧបត្ថម្ភ ក្រុមហ៊ុន 2MBET ដែលបានឧបត្ថម្ភអាវកីឡាដល់ក្រុមយើងខ្ញុំ ហើយក៏សូមអរគុណទៅដល់ក្រុមការងារ CTS Sport ផងដែរ សូមជូនពរ ក្រុមការងារ 2MBET និង CTS Sport មានសុខភាពល្អ និងជោគជ័យគ្រប់ភារៈកិច្ចទាំងអស់”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT