ក្រុមថ្មី “មេឃងងឹត” អាយុកាលទើបតែជាង ១ ឆ្នាំ ក៏ទទួលបានការឧបត្ថម្ភឈុតពី CTS Sport

តាម​រយៈ​ការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​កម្សាន្ត​ឈាន​មុខ​គេ​នៅ​កម្ពុជា 2MBET ថ្មីៗ​នេះ តំណាង​ក្រុម​ការងារ CTS Sports បាន​ចុះ​ទៅ​ផ្តល់​ជូន​ឈុត​សំលៀក​បំពាក់ ឧបត្ថម្ភ​ដល់​ក្រុម​បាល់ទាត់​ មេឃងងឹត។ នេះ​ជា​ការ​ផ្តល់​ជូន​ឥត​គិត​ថ្លៃ សម្រាប់​ក្រុម​បាល់ទាត់​ឈុត​តូច​ក្រៅ​អាជីព ជា​ពិសេស​ផ្តល់​អាទិភាព​ដល់​ក្រុម​ដែល​មាន​ការ​ខ្វះខាត​ពិត​ប្រាកដ នៅ​ទូទាំង​បណ្តា​រាជធានី/ខេត្ត។

<<មេឃងងឹត>> ជាក្រុមដែលចាប់បង្កើតឡើងកាលពីខែ មេសា ឆ្នាំ ២០២១ ហើយមានសមាជិកសរុបចំនួន ៣០ នាក់។ ក្រុម​មាន​មូលដ្ឋាន​ស្ថិតក្នុងទីក្រុងភ្នំពេញ គ្រប់គ្រង​ដោយ​ប្រធាន​ក្រុមលោក សម្បត្តិ សុវណ្ណមុន្នី បានលើកឡើងយ៉ាងដូច្នោះថា៖

“ក្រុមប្អូនបង្កើតមកនេះមានគោលបំណង ចង់កៀរគរប្រមូលយុវជន ឲ្យងាកមកចូលរួមលេងកីឡាដើម្បីសុខភាពនិងជៀសឆ្ងាយពីអំពើដែលសង្កមស្អប់ខ្ពើម ហើយចំពោះឆន្ទៈទៅថ្ងៃអនាគតពួកយើងចង់វិវត្តខ្លួនឲ្យមានការរីកចម្រើនជាងនេះ ដើម្បីឈោងបានឱកាសអាចទៅចូលរួមការប្រកួតពានរង្វាន់ណាមួយ”។

ប្រធានក្រុមខាងលើ ក៏បានផ្ញើសារទៅក្រុមហ៊ុនឧបត្ថម្ភ 2MBET បែបនេះ៖

“សម្រាប់ប្អូនផ្ទាល់និងក្រុមបាល់ទាត់ មេឃងងឹត ទាំងមូលសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ក្រុមហ៊ុន 2MBET ដែលបានផ្ដល់សំលៀកបំពាក់យ៉ាងស្រស់ស្អាត រួចជាចុងក្រោយប្អូនសូមជូនពរឲ្យក្រុមហ៊ុន ជួបនៅសេចក្ដីសុខ សេចក្ដីចម្រើនជារៀងរហូតទៅ”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT