៣ ក្លឹប​ណា ដែល Promote ឡើង​មក Premier League ក្រោយ Norwich/Watford និង Burnley ធ្លាក់?

បញ្ចប់​រដូវ​កាល Premier League យប់មិញ យើង​ក៏​សម្រេច​រក​ឃើញ​ហើយ​អំពី​ក្លឹប​ដែល​ត្រូវ​ធ្លាក់​ចេញ​ទៅ​កាន់​លីគ​លំដាប់​ទី​ពីរ មាន Watford, Norwich City និង Burnley។ ប្រិយមិត្ត​ក៏​កើត​មាន​ចម្ងល់ ដោយ​សួរ​បក​មក​កាន់​ពួក​យើង ថា​តើ​ក្លឹប​ ៣ ណា​ទៅ ​នឹង​មក​បំពេញ​កន្លែង​ក្លឹប​ដែល​បាន​ធ្លាក់?

វា​ជា​ច្បាប់​នៅ Premier League ដែល​រៀងរាល់​រដូវ​កាល មាន​ក្លឹប​ត្រូវ​ធ្លាក់ និង​ក្លឹប​ត្រូវ​ឡើង។ ក្លឹប​ត្រូវ​ឡើង យើង​ទើប​តែ​រក​បាន ២ ប៉ុណ្ណោះ គឺ Fulham ដែល​ខកខាន ១ ឆ្នាំ ហើយ Bournemouth ខកខាន ២ ឆ្នាំ នៅ​ការ​លេង​លីគ​កំពូល។

ក្លឹប​ទី ៣ ដែល​នឹង​ត្រូវ​កំណត់​យក គឺ​រវាង Huddersfield Town និង Nottingham Forest ដែល​ពួក​គេ​ត្រូវ​តតាំង​មួយ​ជើង នៅ​ថ្ងៃ​ទី ២៩ ​ឧសភា ជា​ការ​ប្រកួត​យក​កៅអី Premier League។ ចំពោះ​រដូវ​កាល ២០២២/២៣ នឹង​ចាប់ផ្តើម​ពី​ថ្ងៃ​ទី ៦ ​សីហា មុន​បញ្ចប់​នា​ថ្ងៃ​ទី ២៨ ​ឧសភា ឆ្នាំ​បន្ទាប់៕

ប្រភព៖ Wikipedia

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT