Real កាន់​តែ​មាន​ទឹក​មាត់​លេប ក្រោយ​កីឡាករ​ស្នូល​ដ៏​សំខាន់​របស់​ហង្ស​របួស​យប់មិញ

ក្លឹប Real Madrid នឹង​ត្រូវ​ប្រកួត​ទល់ ក្លឹប Liverpool នា​វេលា​ម៉ោង ០២:០០ នាទី​រំលង​អាធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី ២៩ ​ឧសភា មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS Sports។ នេះ​ជា​ប្រកួត​កំណត់​ថា Real នឹង​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​លើក​ទី ១៤ ឬ​ក៏​ Liverpool ក្លាយ​ជា​ម្ចាស់​ជើង​ឯក​លើក​ទី ៦ នា​ប្រវត្តិសាស្រ្ត​ពាន​អឺរ៉ុប។

យ៉ាង​ណា​ងាក​ទៅ​ប្រកួត​របស់​ក្រុម​លោក Jurgen Klopp កាល​ពី​យប់​មិញ ដែល​លេង​ទល់ Wolves ដ្បិត​ឈ្នះ ៣-១ តែ​ដូច​ប្តូរ​ជើង Thiago Alcantara ពោល​កីឡាករ​អេស្ប៉ាញ បាន​រង​របួស ហើយ​ប្តូរ​ចេញ​ជំនួស​ចូល​ដោយ James Milner។ ជុំវិញ​ស្ថានភាព​របស់​គេ មិន​ច្បាស់​ថា នឹង​អាច​វិល​ត្រលប់​មក​វិញ​ទាន់​ពេល​ឬ​អត់ ដ្បិត​បើ​ការ​ប្រកួត​សល់​មិន​ដល់​មួយ​សប្តាហ៍​ផង។

រំឭក​ដែរ​ថា នេះ​ដូច​ផ្តល់​ក្តីសង្ឃឹម​បន្ថែម​ឲ្យ​អធិរាជ​ស ព្រោះ​អី Thiago ក៏​ជា​កម្លាំង​ស្នូល​ដ៏​សំខាន់​មួយ នៅ​តំបន់​បម្រើ ជា​ពិសេស​នៅ​ប្រកួត UCL គឺ​មាន​វត្តមាន​របស់​គេ​សឹង​គ្រប់​ប្រកួត​រដូវ​កាល​នេះ​ឲ្យ​ហង្ស។ ក្រៅ​តែ​ពី​ Thiago នៅ​តំបន់​ប្រយុទ្ធ ក្លឹប​ក៏​ទំនង​នឹង​អវត្តមាន Divock Origi ​មួយ​រូប​ផ្សេង​ទៀត៕

ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT