ឃើញ​ម្នាក់​នេះ​លេង​ល្អ​ដូច Xavi ឥឡូវ Barcelona ចង់​យក de Jong ទៅ​ដោះដូរ​ស្មើ

ក្លឹប​អ្នក​មាន​បុណ្យ Barcelona ហាក់​លែង​ចង់​រក្សា​វត្តមាន Frenkie de Jong ត​ទៅ​ទៀត​ហើយ ពោល​ចង់​វ៉ៃ​ចេញ​គេ​ពី​ក្លឹប ដោយ​ទៅ​ដោះដូរ​ស្មើ​រវាង​កីឡាករ Bernardo Silva របស់​ក្លឹប​មេឃ​ខៀវ Manchester City ​ឯ​ណោះ។

Barcelona ដែល​ទើប​តែ​បញ្ចប់​រដូវ​កាល ឈរ​លេខ​រៀង​ទី ២ នៅ La Liga ក៏​មិន​អាច​នាំ​ចូល​កីឡាករ​ត​ទៅ​ទៀត​ដែរ ដូច្នេះ​មាន​តែ​ផ្ទេរ​ចេញ ដើម្បី​ជ្រេ​អ្នក​ថ្មី​ចូល។ ក្រៅ​តែ​ពី​គោលដៅ Robert Lewandowski ទៀត​សោត​អ្នក​មាន​បុណ្យ ក៏​បាក់​ចិត្ត​មក​លើ​កីឡាករ​លេង​តំណែង​បម្រើ សញ្ជាតិ​ព័រទុយហ្គាល់​ខាង​លើ។

តាម​របាយការណ៍​ពី Sky Sports ចុះ​ផ្សាយ​ថា Barca ចង់​វ៉ៃ​ចេញ De Jong ឲ្យ​ទៅ Man City ហើយ​សុំ​ប្តូរ​ស្មើ យក Silva ត្រលប់​មក​វិញ។ នេះ​ដោយសារ​មើល​ឃើញ​សមត្ថភាព​របស់​គេ ស្រដៀង​នឹង​កាល Xavi Hernandez ឈរ​ជើង​នៅ​ជា​កីឡាករ។ រំឭក​ឲ្យ​ដឹង Silva សល់​កុងត្រា​ជាមួយ City ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៥ យ៉ាង​ណា​បើ​មើល​ហាងឆេង​តម្លៃ​ខ្លួន គឺ​ទាប​ជាង De Jong បន្តិច៕

ប្រភព៖ Sky Sports

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT