ត្រឹម​ជា​កីឡាករ​ខ្ចី​ជើង តែ Brahim Diaz សាង​បាន​កំណត់ត្រា​ខ្នាត​យក្ស​មួយ​យប់មិញ

ក្លឹប AC Milan បាន​យក​ឈ្នះ​ទៅ​លើ Sassuolo នៅ​ប្រកួត​ជុំ​ទី ៣៨ នៅ​ឯ​ក្របខ័ណ្ឌ Serie A ហើយ​វា​ក៏​ជា​ថ្ងៃ​ដែល​ក្រុម​សម្រេច​ក្លាយ​ជា​ម្ចាស់​ជើង​ឯក ពាន​លីគ​កំពូល​អ៊ីតាលី​ជា​ផ្លូវការ​ផង​ដែរ ក្រោយ​ខកខាន​អស់​ពេល​ ១១ ឆ្នាំ។ ទន្ទឹម​នឹង​កំណត់ត្រា​របស់​ក្លឹប ងាក​ទៅ​កីឡាករ​វ័យ​ក្មេង Braham Diaz ក៏​បាន​សាង​កំណត់ត្រា​ខ្នាត​យក្ស​មួយ​ដែរ។

ស្ថិត​នៅ​វ័យ​ទើប​តែ ២២ ឆ្នាំ ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្លឹប​អាណាព្យាបាល តែ​ត្រូវ​បាន Milan ខ្ចី​ជើង​ពីរ​រដូវ​កាល ហើយ​សារ​នេះ បង្ហាញ​ខ្លួន​ដល់ ៤០ ប្រកួត រក​បាន ៤ គ្រាប់​និង Assist ៤ លើក​ឲ្យ​ក្លឹប​នៅ​ឯ​អ៊ីតាលី។ គេ​បាន​លើក​ពាន​រង្វាន់ Serie A ដែល​ជា​ពាន​លីគ​កំពូល​ទី ៣ ប្រចាំ​តំបន់​អឺរ៉ុប។

នេះ​កំណត់​ឲ្យ Diaz ក្លាយ​ជា​កីឡាករ​វ័យ​ក្មេង​បំផុត ដែល​អាច​លើក​ពាន​រង្វាន់ Serie A, Premier League [ជាមួយ Man City] និង La Liga ក្នុង​អាជីព។ កន្លង​មក​មាន​តែ ៣ រូប​ប៉ុណ្ណោះ អាច​ធ្វើ​បាន នោះ​គឺ Cristiano Ronaldo និង Danilo។ តែ​យ៉ាង​ណា Diaz ជា​កីឡាករ​មាន​វ័យ​ក្មេង​បំផុត​ហើយ ពោល​ត្រឹម​តែ ២២ ឆ្នាំ ៩ ខែ និង ១៩ ​ថ្ងៃ​ប៉ុណ្ណោះ៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT