Guardiola ថា​តេ​ទៅ​សួរ​ Real Madrid រឿង ៥ នាទី​រក​បាន ៣ គ្រាប់ មុន​លើក​ពាន​យប់មិញ

ក្លឹប​មេឃ​ខៀវ Manchester City បាន​ Prank អ្នក​គាំទ្រ​មួយ​ឈុត​ធំ​យប់មិញ ដោយ​ដើម​ឡើយ​ត្រូវ​បាន​ក្លឹប Aston Villa បើក​ការ​នាំ​មុខ​មុន ២-០ គិត​ត្រឹម​នាទី ៦៩។ លទ្ធផល​នេះ បើ City តាម​បាន​ត្រឹម​ស្មើ នោះ​ក៏​ហង្ស​ក្រហម Liverpool នឹង​លើក​ពាន​ដែរ តែ​មាន​ឯ​ណា ក្រុម​លោក Pep Guardiola អាច​វាយ​បក​វិញ ដោយ​សម្រេច​ក្លាយ​ជា​ម្ចាស់​ពាន PL ទាល់​តែ​បាន។

នៅ​នាទី ៧៦ Ilkay Gundogan បើក​ការ​រក​គ្រាប់​បាល់​ឲ្យ​ក្រុម​ម្ចាស់​ផ្ទះ ហើយ​ដល់​នាទី ៧៨ Rodriក៏​បន្ថែម​គ្រាប់​បាល់​ទី​ពីរ រហូត​ ៥ នាទី​បន្ទាប់​កីឡាករ​អាល្លឺម៉ង់ បន្ថែម​មួយ​គ្រាប់​ទៀត ដល់​កើត​លទ្ធផល ៣-២ រួច​រក្សា​លទ្ធផល​ដល់​ចប់​ការ​ប្រកួត។

និយាយ​ក្រោយ​ចប់​ការ​ប្រកួត​នេះ​ដែរ លោក Pep Guardiola បាន​លេង​សើច​បែប​នេះ​ថា៖ “ខ្ញុំ​បាន​តេ​ទៅ Real Madrid សួរនាំ​ពួក​គេ ដើម្បី​ទទួល​បាន​មតិ​យោបល់​ដ៏​ល្អ ទើប​អាច​យក​ឈ្នះ​ការ​ប្រកួត​នេះ”។ បញ្ជាក់​ថា អភិនិហា​ក៏​ធ្លាប់​កើត​មាន​កន្លង​ទៅ​ដែរ ដែល City បម្រុង​នឹង​បាន​កៅអី​ឡើង​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ តែ​បែរ​ត្រូវ​មក​ចាញ់ Real Madrid ដែល​ពីរ​នាទី អាច​រក​បាន ២ គ្រាប់ ពី​សំណាក់​កីឡាករ Rodrygo៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT