នេះជារដូវកាល Barcelona បានពិន្ទុតិចបំផុតក្នុងរយៈពេល១៤ឆ្នាំចុងក្រោយ

ក្រុម FC Barcelona បានបញ្ចប់រដូវកាលនេះហើយ ដោយលេងចាញ់ក្រុម Villarreal ក្នុងលទ្ធផល ២-០ ហើយលទ្ធផលនេះក៏បានធ្វើឱ្យពួកគេបញ្ចប់លីគក្នុងតារាងពិន្ទុទាបបំផុតក្នុងរយៈពេល១៤ឆ្នាំផងដែរ។

Villarreal នារដូវកាលនេះឃើញថាធ្វើបានល្អច្រើន។ ពួកគេបានឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ UEFA Champions League ឯណោះ តែសោកស្ដាយចាញ់ក្រោមថ្វីជើង Liverpool ។ យ៉ាងណាមិញ ការបញ្ចប់រដូវកាលក្នុងលីគរបស់ពួកគេក៏មិនអន់ដែរ ដោយអាចយកឈ្នះលើក្រុម FC Barcelona បានក្នុងកីឡដ្ឋាន Camp Nou លទ្ធផល ០-២ ថែមទៀត។ ក្រុមរបស់លោក Unai Emery នេះដែរ នឹងមានកៅអីលេងពាន Europa Conference League នារដូវកាលក្រោយ។

សម្រាប់ក្រុម Barcelona បានលេខ២ក្នុងតារាង La Liga ដោយមាន៧៣ពិន្ទុ ចាញ់ក្រុមកំពូលតារាង Real Madrid ដល់ទៅ១៣ពិន្ទុឯណោះ។ ជាមួយការមិនបានពានរង្វាន់សោះ ក្រុមអ្នកមានបុណ្យនេះក៏ទទួលបានកំណត់ត្រាមិនល្អមួយដែរ ដោយរដូវកាលនេះជារដូវកាលដំបូងក្នុងរយៈពេល១៤ឆ្នាំ ដែលពួកគេមានពិន្ទុតិចបំផុតហើយ៕ ប្រភព ៖ dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT