Klopp មិនបានពាន Premier League នឹងក្លាយជាកម្លាំងចិត្តឱ្យ Liverpool ឈ្នះ Real Madrid

ការមិនបានពានរង្វាន់ English Premier League នឹងធ្វើឱ្យក្រុម Liverpool កាន់តែប្រឹងប្រែងលេងថែមទៀតក្នុងការប្រកួតទល់ក្រុម Real Madrid នៅវគ្គផ្ដាច់ព្រ័ត្រ UEFA Champions League ។ នេះបើតាមការបញ្ជាក់របស់លោក Jurgen Klopp ។

ក្រុមហង្សក្រហម Liverpool បានត្រឹមចំណាត់ថ្នាក់លេខ២ប៉ុណ្ណោះនារដូវកាលនេះ ក្រោយពីចាញ់ក្រុម Manchester City ត្រឹម១ពិន្ទុប៉ុណ្ណោះឆ្លងកាត់៣៨សប្ដាហ៍ក្នុងក្របខណ្ឌ English Premier League ។ វាអាចជាការខកចិត្តសម្រាប់ក្រុមហង្សក្រហម ត្បិតអីពួកគេបានប្រដេញពិន្ទុក្រុមរបស់លោក Pep ពីដើម តែចុងក្រោយនៅមិនអាចសម្រេចក្ដីស្រមៃឈ្នះពានបានដដែល។

តែបើតាមសម្ដីរបស់លោក Klopp អ្នកចាត់ការក្រុម Liverpool ជឿថាការមិនឈ្នះ Premier League នឹងក្លាយជាកម្លាំងចិត្តដ៏សំខាន់សម្រាប់ក្រុមហង្សក្រហមក្នុងការប្រកួតទល់ Real Madrid ។ ពួកគេនឹងផ្ដល់គ្រប់យ៉ាងក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ UEFA Champions League ដើម្បីយកពានរង្វាន់នេះមកឱ្យអ្នកគាំទ្រឱ្យបាន៕ ប្រភព ៖ dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT