Son ថាក្ដីស្រមៃក្លាយជាការពិត ក្រោយឈ្នះស្បែកជើងមាសនៅ Premier League

ខ្សែប្រយុទ្ធ Son Heung-min បានឈ្នះស្បែកជើងមាសក្នុងលីគកំពូលអង់គ្លេសហើយ ក្រោយពីរូបគេរកបានដល់ទៅ២៣គ្រាប់ឯណោះ ស្មើជាមួយកីឡាករ Mohamed Salah ដែរ។

Son រកបាន២គ្រាប់ម្នាក់ឯង ក្នុងការប្រកួតដែលក្រុម Spurs យកឈ្នះលើក្រុម Norwich ក្នុងលទ្ធផល ៥-០ នៅប្រកួតចុងក្រោយ។ ជាមួយការបន្ថែម២គ្រាប់ទៀតនេះដែរ បានធ្វើឱ្យខ្សែប្រយុទ្ធកូរ៉េខាងត្បូងនេះមានគ្រាប់បាល់ស្មើជាមួយ Salah ដែរហើយ ដោយសរុប២៣គ្រាប់ដូចគ្នា។ ដូច្នេះស្បែកជើងមាសនៅរដូវកាលនេះមាន២នាក់គឺ Son Heung-min ម្នាក់ និង Salah ម្នាក់។

ក្រោយពីបានស្បែកជើងមាសនេះហើយ Son បាននិយាយថានេះជាក្ដីស្រមៃរបស់ខ្លួនតាំងពីតូច ហើយវាក៏បានក្លាយជាការពិតហើយ។ រូបគេសឹងតែមិនជឿនោះទេ ថាអាចសម្រេចក្ដីបំណងនេះបាន ប៉ុន្តែចុងក្រោយវាបានក្លាយជាការពិតមែន។ អរគុណដល់មិត្តរួមក្រុមទាំងអស់ ដែលតែងតែជ្រោមជ្រែងកន្លងមក៕ ប្រភព ៖ dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT