រង់ចាំ១១ឆ្នាំ ពេលនេះ AC Milan បានឈ្នះពានលីគកំពូលអ៊ីតាលីវិញហើយ

បន្ទាប់ពីរង់ចាំ១១ឆ្នាំ នៅពេលនេះក្រុម AC Milan បានឈ្នះពានរង្វាន់លីគកំពូលអ៊ីតាលី Serie A វិញហើយ ក្រោយពីយកឈ្នះលើក្រុម Sassuolo ក្នុងលទ្ធផល ៣-០។

ក្រុម AC Milan ដែលមានខ្សែប្រយុទ្ធពោរពេញដោយបទពិសោធច្រើនដូចជា Giroud និងZlatan ជាដើមនោះ ឃើញថាពួកគេធ្វើបានល្អមែន។ ប៉ុន្មានប្រកួតចុងក្រោយនេះ ពួកគេយកបាន៣ពិន្ទុជាប់ជានិច្ច រហូតដល់ប្រកួតចុងក្រោយយកឈ្នះលើក្រុម Sassuolo បានក្នុងលទ្ធផល ៣-០ ទៀត។ ជាមួយ៣ពិន្ទុប្រកួតចុងក្រោយនេះ បានធ្វើឱ្យក្រុមនេះ ឈ្នះពានរង្វាន់ Serie A ហើយ ដោយមាន៨៦ពិន្ទុឈរនៅលេខ១ ស្របពេលក្រុមលេខ២ Inter Milan វិញមាន៨៤ពិន្ទុ។

នេះជាការលើកពានរង្វាន់ជាថ្មីម្ដងទៀតសម្រាប់ក្រុម AC Milan ក្រោយពីពួកគេខកខាន១១ឆ្នាំមកហើយ។ នេះមិនខុសពី Inter Milan ឡើយ ដែលក្រុមមានកីឡដ្ឋានរួមគ្នានេះខកខានឈ្នះពានជាង១០ឆ្នាំដូចគ្នា ហើយក៏មកឈ្នះម្ដងម្នាក់នៅ២រដូវកាលចុងក្រោយនេះ៕ ប្រភព ៖ dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT