Man City លើកពាន Premier League ក្នុងរាត្រីដ៏អស្ចារ្យ

ក្រុម Manchester City បានក្លាយជាជើងឯកពានរង្វាន់ English Premier League នារដូវកាលនេះហើយ ក្រោយពីពួកគេបានវាយបកយកឈ្នះលើក្រុម Aston Villa បានក្នុងលទ្ធផល ៣-២។

ក្នុងការប្រកួតចុងក្រោយបិទរដូវកាល ក្រុម City ត្រូវបានក្រុម Aston Villa នាំមុខដល់ទៅ២គ្រាប់មុន។ តែយ៉ាងណា ក្រុមរបស់លោក Pep ក៏បានខិតខំវាយបកវិញ រហូតយកឈ្នះបានក្នុងលទ្ធផល ៣-២។ ជាមួយលទ្ធផលដ៏ល្អនេះដែរ ក៏បានធ្វើឱ្យពួកគេឈ្នះពានរង្វាន់ Premier League នៅរដូវកាលនេះដែរ ដោយលើសពិន្ទុក្រុមលេខ២ Liverpool ត្រឹម១ពិន្ទុប៉ុណ្ណោះ។

ការប្រកួតប្រជែងដ៏ស្វិតស្វាញនេះ បានធ្វើឱ្យការប្រកួតសប្ដាហ៍ទី៣៨ដែលជាសប្ដាហ៍ចុងក្រោយ ក្លាយជារាត្រីដ៏អស្ចារ្យបំផុតនិងអ្នកគាំទ្រតាមដានខ្លាំងមែនទែនហើយ។ ក្រុមនីមួយៗប្រឹងប្រែងរៀងខ្លួន ជាពិសេសការប្រជែងគ្នារវាងក្រុម Man City និង LiverpooL តែម្ដង៕ ប្រភព ៖ dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT