Perez ប្រធានក្លឹប Real Madrid ផ្ញើសារជូន Mbappe

លោក Florentino Perez បានផ្ញើសារទៅខ្សែប្រយុទ្ធ Kylian Mbappe បន្ទាប់ពីរូបគេសម្រេចចិត្តប្ដូរចិត្តបន្ដកុងត្រាលេងឱ្យក្រុម PSG វិញ បើទោះជាយល់ព្រមលក្ខខណ្ឌជាច្រើនជាមួយ Real Madrid ហើយក្ដី។

នៅយប់មិញនេះ មានការក្រឡាប់ចាក់ក្នុងវិស័យបាល់ទាត់កើតឡើង ដោយ Mbappe បានប្ដូរចិត្តបន្ដលេងឱ្យក្រុម PSG វិញទៀត ដែលកន្លងមករូបគេប្រកាសជាច្រើនលើកច្រើនសារថានឹងមិនបន្ដលេងនៅលីគកំពូលបារាំងទៀតនោះទេ។ ការសម្រេចចិត្តយ៉ាងលឿននេះដែរ ត្រូវបានគេដឹងថាដោយសារក្លឹប PSG ផ្ដល់លក្ខខណ្ឌដែលធ្វើឱ្យកីឡាករវ័យ២២ឆ្នាំនេះមិនអាចប្រកែកបាន ពោលគឺផ្ដល់កុងត្រា៣ឆ្នាំ ជាមួយតម្លៃពលកម្មប្រមាណ១០០លានអឺរ៉ូក្នុង១ឆ្នាំ។

ជាមួយគ្នានោះដែរ លោក Perez ប្រធានក្លឹប Real Madrid ដែលត្រូវបាន Mbappe ឆាតប្រាប់មុនគេនោះ ក៏បានតបដោយជួនពរដល់កីឡាករបារាំងនេះវិញផងដែរ។ លោកបានសរសេរថា៖ “ខ្ញុំសោកស្ដាយនូវអ្វីដែលបានកើតឡើងនៅប៉ុន្មានថ្ងៃចុងក្រោយនេះ។ ពួកគេបានបំបែកអ្វីដែលអ្នកប៉ង់តាំងពីក្មេងមក។ ខ្ញុំជូនពរឱ្យអ្នកជួបតែសំណាងល្អ”៕ប្រភព៖ MARCA

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT