Pep ថាអ្នកគាំទ្រ Man Utd គួរតែអបអរជាមួយ Man City ក្នុងការឈ្នះ Premier League

លោក Pep Guardiola ចង់ហៅអ្នកគាំទ្រក្រុម Manchester United មកចួលរួមអបអរពានរង្វាន់ Premier League ដែរ ប្រសិនបើក្រុម Manchester City ឈ្នះនៅរដូវកាលនេះ។

ក្រុម Man City នឹងត្រូវតតាំងជាមួយក្រុម Aston Villa នារាត្រីនេះហើយក្នុងការប្រកួតចុងក្រោយក្នុងរដូវកាលនេះ។ ប្រសិនបើពួកគេឈ្នះការប្រកួតនេះទៀត នោះលោក Pep នឹងអាចជួយក្រុមឈ្នះពានរង្វាន់ English Premier League ទៀតហើយ។ មួយវិញទៀតក៏បានបញ្ឈប់ការចង់ឈ្នះពានរង្វាន់៤របស់ក្រុម Liverpool ផងដែរ។

ដោយសារតែមើលឃើញឱកាសនេះហើយ ទើបបានជាលោក Pep និយាយបែបលេងសើចថាប្រសិនបើក្រុមរបស់លោកឈ្នះពាន ហើយដង្ហែរពេញក្រុង លោកក៏ចង់ហៅអ្នកគាំទ្ររបស់ក្រុម Man Utd ដើម្បីមកអបអរដូចគ្នា។ ការធ្វើបែបនេះក៏ដោយសារតែអ្នកគាំទ្របិសាចក្រហមនឹងពេញចិត្ដមិនខាន ដែលក្រុម Liverpool មិនឈ្នះពានរង្វាន់ Premier League ៕ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT